Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កងពលតូច ដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ១២៣ គ្រឿង ដើម្បីនាំពលករ ខ្មែរដែលទើបចាកចេញ ពីប្រទេសថៃ មកស្រុកំណើត

$
0
0

ភ្នំពេញ៖ កងពលតូច ដឹកជញ្ជូនលេខ៩៩ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជូន រថយន្តចំនួន១២៣ គ្រឿង ដើម្បីនាំក្រុមពលករខ្មែរ ខុសច្បាប់ ដែលទើបត្រឡប់មកពីប្រទេសថៃ ក្រោយ របបយោធា របស់ក្រុងបាងកក ប្រកាសមិនឱ្យ ក្រុមហ៊ុន រោងចក្រ សហគ្រាស នៅទូទាំង ប្រទេសថៃ ទទួលធ្វើការនោះ បញ្ជូនទៅកាន់ស្រុកកំណើតវិញ។

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងឲ្យដឹងថា ឆ្លើយតបតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ បានបញ្ជាឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្តចំនួន១២៣ គ្រឿង ទៅទទួល ពលករខ្មែររាប់ពាន់ រាប់ម៉ឺន នាក់នៅតាមព្រំដែនខ្មែរ-ថែ ដែលពួកគាត់ ទើបនិងត្រឡប់មកពីប្រទេសថៃ ក្រោយពី របបយោធាក្រុងបាងកង ប្រកាសមិនឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស នៅទូទាំងប្រទេសថៃ ទទួលយកពលករ ខុសច្បាប់ឲ្យចូលធ្វើការ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងបន្តទៀតថា រថយន្តដែលបញ្ជូនទៅទាំង១២៣ គ្រឿងនេះ លោកឧត្តមសេនីយ៍ទោ ជាអ្នកនាំក្បួនដោយផ្ទាល់ រថយន្តទំាងនោះគឺសម្រាប់ជូនដំណើរ បងប្អូនពលករ ខ្មែរយើងទៅកាន់ស្រុកកំណើតរបស់គាត់វិញ ដែលទៅទូទាំងប្រទេសតាមបណ្តាខេត្ត-ក្រុងទំាង២៤ នោះ។

សូមបញ្ជាក់ផងដែរថា ពលករខ្មែរដែលទើបចាកចេញពីប្រទេសថៃ ទាំងអស់នោះ  ត្រូវបានគេមើលឃើញថា ភាគច្រើនបានជួបបញ្ហាខាង ថវិកាយ៉ាងខ្លាំង ព្រោះតែពលករខ្លះ មិនទាន់បានបើកប្រាក់ខែ ក៏ត្រូវចាកចេញ ពីប្រទេសថៃ ដូច្នេះពួកគាត់ពុំមានលទ្ធភាពនិងធ្វើដំណើរទៅកាន់ផ្ទះសំបែងស្រុកកំណើត របស់ខ្លួនឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>