Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មី ថា កម្ពុជាគ្មានអ្នក ទោសនយោបាយទេ

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្នុងពិធីចែកប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ បាន ប្រកាស ជាថ្មី ថា ប្រទេសកម្ពុជា គ្មានអ្នកទោស នយោបាយនោះទេ មានតែអ្នកនយោបាយ ធ្វើខុសច្បាប់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ថា សម្រាប់ប្រទេស កម្ពុជាគ្មានអ្នកទោស នយោបាយនោះទេ មានតែអ្នកនយោបាយ ធ្វើខុសច្បាប់” ខ្ញុំប្រាប់ហើយ កម្ពុជាអត់ មានអ្នកទោស នយោបាយទេវើយ មានតែអ្នកនយោបាយ ជាប់ទោសព្រហ្មទណ្ឌ តែប៉ុណ្ណោះ។ អាហ្នឹងវាអីចឹង!”។

សម្ដេចតេជោ មានប្រសាសន៍បន្ត ថា សម្តេចមិនអាចជ្រៀតជ្រែក ប្រព័ន្ធតុលាការបានទេ ព្រោះតុលាការជា ស្ថាប័នឯករាជ្យ ហើយបើមន្រ្ដី រាជរដ្ឋាភិបាល ធ្វើខុស ក៏តុលាការត្រូវ កាត់ទោសដែរ គ្មាននរណាម្នាក់អាច នៅលើច្បាប់ បានឡើយ។

នាពេលកន្លងមកមន្រ្តីជាន់ខ្ពស់កម្ពុជា ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសផងដែរ មានដូចជាអតីត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោកឧត្តម សេនីយ៍ ហេង ពៅ អតីតស្នងការនគរបាល រាជធានីភ្នំពេញ លោក មឹក តារា អតីតអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន លោកព្រះរាជអាជ្ញា ខេត្តពោធិ៍សាត់ តុប ច័ន្ទសេរីវុឌ្ឍ ជាដើម។

បើតាមសម្ដេច ខ្មែរអត់មានអ្នកទោសនយោបាយទេ មានតែអ្នកទោសនយោបាយធ្វើខុសច្បាប់ ហើយបទល្មើស ទាំងនោះមិនមាន ជាប់ពាក់ព័ន្ធ និងសិទ្ធិបញ្ចេញមតិ នោះឡើយ បើនរណាម្នាក់ ធ្វើខុសច្បាប់ ជាប់គុកដូចគ្នា។

សូមរម្លឹកផងដែរ ថា នៅក្នុងជំនួបពិភាក្សា ទ្វេភាគី រវាងលោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ប្រាប់ ទៅលោក អូបាម៉ា ថា នៅក្នុងប្រទេសកម្ពុជា មិនមានអ្នកទោស នយោបាយនោះទេ ប៉ុន្តែមានអ្នកនយោបាយ ដែលមានទោស ពីព្រោះពួកគេបាន រំលោភច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>