អ្នកឯកទេសខាង លោហិតសាស្ដ្រ និងជាគ្រូពេទ្យព្រឹក្សា យោបល់នៅមជ្ឈមណ្ឌល មហារីកនៃមន្ទីរពេទ្យ Raffles លោក វេជ្ជបណ្ឌិត Daryl Tan បានចែករំលែកអំពីភាព ជឿនលឿននៃការព្យាបាល ជំងឺមហារីកក្រពេញទឹករងៃ (កូនកណ្ដុរ) ដែលជាជំងឺមហារីកឈាម កើតមានច្រើន បំផុត។
បច្ចុប្បន្ន ទោះបីជាមានច្រើនជាង៤០ប្រភេទនៃ ជំងឺមហារីកកូនកណ្ដុរក៍ដោយ ក៍ពួកវាត្រូវបានបែងចែកជា២ ប្រភេទធំ គឺប្រភេទដែលលូតលាស់ យឿតតែមិនជា (Indolent Variant) ដែលមានគោលដៅ នៃការព្យាបាល គឺដើម្បីសម្រាលនូវ អាការៈរោគ ព្រោះថាការព្យាបាល អោយជាសះស្បើយតែម្ដង ពិតជាកម្រនឹងមានណាស់ ហើយ ប្រភេទមួយទៀត គឺជា ប្រភេទដែលលូតលាស់ នឹងអាចឈ្លានពានលឿន (Aggressive Variant) ដែលអាច ព្យាបាលអោយជាបាន ហើយការ ព្យាបាល ដែលមានកំរិតខ្ពស់ជាធម្មតា នឹងត្រូវបានផ្ដល់ជូន។
រហូតដល់មួយទសវត្សមុន ជំងឺមហារីកនេះ អាចត្រូវបានព្យាបាលដោយថ្នាំគីមី និងការបាញ់កាំរស្មី។ វិធីព្យាបាល ទាំងពីរ នេះគឺអាចបំផ្លាញ នូវជាលិកាដែលល្អធម្មតា ហើយវាត្រូវបានគេចាត់ទុកថា ជាផលវិបាកនៃការព្យាបាល នេះ។ បន្ថែមពី លើការ សំលាប់ កោសិកាមហារីក ការព្យាបាលដោយថ្នាំគីមី អាចសំលាប់កោសិកាគ្រាប់ឈាមដែល កំពុងតែធ្វើបំណែក កោសិកាធម្មតា នៅក្នុងខួរឆ្អឹងកង អាចសំលាប់កោសិកាក្នុង ប្រព័ន្ធរំលាយអាហារ និងឬសសក់ រីឯការព្យាបាលដោយ បាញ់កាំរស្មីអាចបន្សល់ស្លាកស្នាម និងបណ្ដាលអោយមានការ រលាកដល់ជាលិកាល្អដែលនៅ ក្បែរដុំមហារីក។
ក្រៅពីជំងឺមហារីកកូនកណ្ដុរ Hodgkin lymphoma គឺជាជំងឺមហារីកដែលវិវត្ដ យ៉ាងរហ័ស ហើយអាត្រាព្យាបាល អោយជាសះស្បើយ ឥឡូវនេះមានលើសពី ៨០% ជាមួយការព្យាបាល ដោយថ្នាំគីមី។ ការរស់រានមានជីវិតសំរាប់ អ្នកជំងឺមហារីកកូនកណ្ដុរ ដែលជាប្រភេទ Non-Hodgkin lymphoma ភាគច្រើនមិនមានភាពប្រសើរឡើយ ចាប់តាំងពីទសវត្សទី ៦០ ដល់ទសវត្សទី ៩០ ទោះបីជាមានការអភិវឌ្ឍន៍ ជាច្រើនទាក់ទិននឹងវិធីព្យាបាលដោយថ្នាំ គីមីកំពុងតែមានដំណើរការ ទៅមុខគួរអោយគត់សំគាល់ក៍ដោយ។
ហេតុដូច្នេះហើយ អ្នកវិទ្យាសាស្ដ្របានចាប់ផ្ដើមស្វែងរក វិធីដែលថ្មី ផ្លែក ហើយត្រូវបានគេដឺងយ៉ាងច្បាស់ថាជា អង្គបដិបក្ខ (Antibody) ដែលជាប្រូតេអ៉ីន ផលិតដោយប្រព័ន្ធការពារ រាងកាយអាចផ្ដល់ជាគន្លឹះ ចាំបាច់សំរាប់ ការព្យាបាលជំងឺមហារីក កូនកណ្ដុរ។ អង្គបដិបក្ខ (Antibody) គឺជាវិធីមួយដែលប្រព័ន្ធ ការពាររាងកាយដឹង ស្គាល់ហើយបំផ្លាញពពួក កោសិកាចំលែក ដែលឈ្លានពានពីក្រៅ។ កោសិកាមហារីកមិនមែន ជាកោសិកាចំលែក ឡើយ ពួកវាគឺជាចំណែកមួយ នៃរាងកាយរបស់យើង ប៉ុន្ដែពួកវាតែងតែត្រូវបាន ចាត់ទុកជាកោសិកាចំលែក ដោយសារតែលក្ខណៈ និងទ្រង់ទ្រាយចំលែករបស់ពួកវា។ ការប្រើប្រាស់អង្គបដិបក្ខ monoclonal ប្រឆាំងនឹង ជំងឺមហារីកកូនកណ្ដុរឥឡូវនេះ មានការផ្លាស់ប្ដូរច្រើននូវវិធីសាស្ដ្រ ក្នុងការព្យាបាលជំងឹមហារីក កូនកណ្ដុរ ហើយ យើងចាប់ផ្ដើមឃើញមានភាព ប្រសើរឡើងជាច្រើននូវលទ្ធផល របស់អ្នកជំងឺបន្ទាប់ពីបានធ្វើ រោគវិនិច្ឆ័យថាមានជំងឺមហារីកកូនកណ្ដុរ។
ជាការបន្ថែម យើងចាប់ផ្ដើមយល់ពីអ្វីដែលធ្វើអោយកោសិកា មហារីកកូនកណ្ដុរកកើត ហើយថ្នាំសំរាប់ព្យាបាល ត្រូវបានបង្កើតឡើង ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ ខាងក្នុងដែលអនុញ្ញាតិ អោយកោសិកាមហារីកកូនកណ្ដុរ រស់រាន និងរីក ដុះដាល។ សរុបសេចក្ដីទៅ វាគឺជាពេលវេលាដែលគួរ អោយរំជួលចិត្ដសំរាប់ការព្យាបាលជំងឺ មហារីកកូនកណ្ដុរ ព្រោះថាភាពប្រសើរឡើង នៃការព្យាបាលមានកំរិតខ្ពស់។
មន្ទីរពេទ្យ Raffles- ដៃគូថែទាំវេជ្ជសាស្ដ្រគួរជាទីទុកចិត្ដរបស់លោកអ្នក
មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យឯកទេសកំរិតខ្ពស់ ដែលផ្ដល់នូវសេវាវេជ្ជសាស្ដ្រ ជំនាញជាច្រើនប្រភេទ។ ផ្អែកលើបទពិសោធន៍ ក្នុងការផ្ដល់នូវសេវាថែទាំ វេជ្ជសាស្ដ្រប្រកបដោយគុណភាពខ្ពស់ Raffles គឺជាឈ្មោះមួយ ដែលទទួលបាននូវ ការទុកចិត្ដ និងមាន អត្ថន័យដូចគ្នានឹងពាក្យថាប្រកប ដោយគុណភាពខ្ពស់។
សំរាប់អ្នកជំងឺអន្ដរជាតិ លោកអ្នកអាចទាក់ទងមកមន្ដ្រី ទំនាក់ទំនងអ្នកជំងឺអន្ដរជាតិ របស់យើងខ្ញុំនៅគ្រប់ម៉ោង ដើម្បីសុំឱ្យពួកគេ ជួយធ្វើការរៀបចំទាំងអស់ ដែលចាំបាច់សំរាប់ការមកពិនិត្យ និងស្នាក់នៅព្យាបាលប្រកប ដោយផាសុកភាព ជាមួយនឹងយើងខ្ញុំ។ មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យដែលទទួលបាន ការទទួលស្គាល់ពី គណៈកម្មាធិការអន្ដរជាតិចំរុះ (JCI) និងទទួលបាន វិញ្ញាបនប្រ័ត ISO 9001:2001 ។
មជ្ឈមណ្ឌលអ្នកជំងឺអន្ដរជាតិ Raffles
សំរាប់អ្នកជំងឺអន្ដរជាតិ យើងខ្ញុំមានផ្ដល់សេវាកម្មជួយលោកអ្នក សម្របសម្រួលក្នុងការរៀបចំ សំរាប់ការមក ពិនិត្យ និងការស្នាក់នៅប្រកបដោយ ផាសុកភាពដូចជាគេហដ្ឋាន របស់លោកអ្នកផ្ទាល់។
ដើម្បីធានាអោយមានភាពរលូន យើងខ្ញុំនឹងធ្វើការចាត់ចែងក្រុមភ្នាក់ងារ ពិសេសដើម្បីជួយលោកអ្នកទៅតាម តម្រូវការដែលមានដូចជាៈ
- ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
- ការធ្វើដំណើរ និងការស្នាក់នៅ
- ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
- សេវាកម្មបកប្រែ
សំរាប់ព័ត៌មានបន្ថែម ឬការណាត់ជួប សូមទំនាក់ទំនងមកកាន់ៈ
គ្លីនិកលីស្រីវិណា ភ្នំពេញ
ផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ
ទូរស័ព្ទដៃៈ (855) 17 978 999; (855) 12 990 988; (855) 12 555 746
ទូរសារៈ (855) 23 99 46 86
Email: enquiry_cambodia@raffleshospital.com
rafflesliaison@gmail.com
បុគ្គលិកនិយាយភាសាខ្មែរប្រចាំនៅមន្ទីរពេទ្យ Raffles
Email: leng_khov@rafflesmedical.com
socheata_ung@rafflesmedical.com