Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចហ៊ុន សែន មិនដោះស្រាយ បញ្ហាទំនាស់ដីធ្លី ដែលជាប់ពាក់ព័ន្ធ នយោបាយនិង អង្គការឡើយ

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី ម្តងទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ថា សម្តេចមិនចូលរួម ធ្វើការ ដោះបញ្ហា ទំនាស់ដីធ្លី ដែលមានការជាប់ ទាក់ទងទៅនឹង អ្នកនយោបាយ និងក្រុមអង្គការ សង្គមស៊ីវិលឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍ ក្នុងឱកាសចុះចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនក្រុមប្រជាពលរដ្ឋ ដែលរស់នៅ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ថា មានក្រុមអង្គការ សង្គមស៊ីវិល ក៏ដូចជាអ្នកនយោបាយ មួយចំនួនចង់ឲ្យសម្តេច ដោះស្រាយទំនាស់ដីធ្លី ដែល ជាប់ទាក់ទង នឹងករណីរបស់ ក្រុមអង្គការមួយចំនួន ប៉ុន្តែនៅពេលដែល សម្តេចចុះអន្តរាគមន៍ បែរជាមកចោទ សម្តេចថាជាអ្នក ត្រួតត្រាតុលាការ ទៅវិញ។

សម្តេចបានបញ្ជាក់ថា “អីចឹងទេឲ្យខ្ញុំទៅអន្តរាគមន៍ដោះលែងអ្នកទោស បើមិនអីចឹងមានតែ ខ្ញុំធ្វើដូចអ្នកឯងថា មកចោទប្រកាន់ ខ្ញុំថាខ្ញុំកំពុងត្រួតត្រា តុលាការ ដែលតុលាការមាន ប្រព័ន្ធឯករាជ្យរបស់គេ ហើយមកស្នើឲ្យ ខ្ញុំទៅធ្វើខុសច្បាប់ ហើយឲ្យខ្ញុំទៅដោះលែង អ្នកទោសឲ្យខ្ញុំទៅធ្វើ ម៉េចជាមួយ តុលាការ”។

សម្តេចបន្ថែមថា “បើចង់ឲ្យខ្ញុំដោះស្រាយជូនបញ្ហាដីធ្លី សូមកុំឲ្យមាននយោបាយ ឡូកឡំ ហើយនេះសូម ជូនសារជា លើកទី២ ហើយបើមាន អ្នកនយោបាយ ចូលឡូកឡំហើយ និងក្រុមអង្គការ ក្រៅរដ្ឋាភិបាល និងបក្សនយោបាយ ខ្ញុំមិនដោះស្រាយឲ្យទេ”។

នាយករដ្ឋមន្រ្តីបន្ថែមថា ភាគច្រើនឲ្យតែអង្គការច្រើនតែយកដីទៅលក់ ហេតុនេះកុំឲ្យមាន តទៅទៀតរឿង អង្គការសុំដីនេះ ប៉ុន្តែបើអង្គការសុំដី សាងសង់មន្ទីរពេទ្យ សាលារៀន កសាងមជ្ឈមណ្ឌល កុមាកំព្រា កត្តាទាំងនេះអាច ធ្វើការពិចារណានិងគិតគូរបាន៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>