Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការប្រយុទ្ធទូទាំង ស៊ីរី ធ្វើឲ្យមនុស្ស ស្លាប់១៥១នាក់

$
0
0

អ៊ីស្តង់ប៊ុល, តួកគី៖ មួយថ្ងៃក្រោយពីពួក ឧទ្ទាមស៊ីរី ចោទប្រកាន់រដ្ឋាភិបាល ពីការស្លាប់ដោយ ឥទ្ធិពលនៃការទម្លាក់ គ្រាប់បែកនៅជិត មន្ទីរពេទ្យ ក្នុងក្រុង អេឡេពផូ នោះមក ក្រុមអ្នកប្រឆាំង ១៥១នាក់ទៀត ត្រូវបានសម្លាប់នៅ ក្នុងការប្រយុទ្ធកាល ពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះ។

សារព័ត៌មាន ស៊ីអិនអិន បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា នេះថាការស្លាប់ទាំង នោះ ភាគច្រើនត្រូវគេ ប្រទះឃើញនៅក្នុង រដ្ឋធានី ដាម៉ាស និង នៅជាយក្រុង។ នេះបើយោង តាមទីភ្នាក់ងារសង្កេតការណ៍ សិទ្ធិមនុស្សដែល មានមូលដ្ឋាន នៅទីក្រុងឡុងដ៏។ ចំណែក ឯ មនុស្ស ៣៤នាក់ ផ្សេងទៀតត្រូវបាន សម្លាប់នៅ ខេត្ត អាឡេពផូ ដែលមានការប្រយុទ្ធគ្នា ដ៏ខ្លាំងក្លាបំផុត។

សង្គ្រាមស៊ីវិលអស់រយៈពេល ២០ខែកន្លងមកនេះបានឆក់យក ជីវិតមនុស្ស ៤២,០០០នាក់ ហើយនៅ ប្រទេសស៊ីរី។ ជាង ទៅនេះបើផ្អែកលើតួលេខ នៃចំនួនមនុស្សស្លាប់ ចុងក្រោយបំផុត ពីមជ្ឈមណ្ឌលសម្រាប់ ឯកសារអំពើ ហិង្សានៅស៊ីរី គឺ ទាហាន រដ្ឋាភិបាល ៣,១៣៣ នាក់ បានស្លាប់ក្នុង ពេល កន្លងមក។ ដោយឡែកការបង្ហូរឈាមគ្នា នោះ ក៏មិនទាន់បញ្ចប់នោះដែរ ដែលប្រការនេះ បាននាំឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់សន្តិសុខ ក្នុងតំបន់៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles