ឡុងដ៍៖ នៅក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីចិន លោក លី ខៃជាង លោក បាន លើកឡើងថា ចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និង ចក្រភពអង់គ្លេស កំពុងតែរីកលូត លាស់ និងកាន់តែខិតជិតគ្នា ហើយក៏សូមអរគុណដល់ចំណង កិច្ចសហប្រតិបត្តិការ ដែលទើបនឹងព្រមព្រៀងនាពេលថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះដោយយោង តាមសម្ដីរបស់លោក លី ដែលបាននិយាយនៅក្នុងការជួបជុំ នៃក្រុមឥស្សរជនអាជីវកម្មចិន និងអង់គ្លេស លោកបានថ្លែងទៅកាន់អ្នកចូលរួម ចំនួនប្រមាណ ៦០០ នាក់ថា ក្នុងអំឡុងពេល ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកមក កាន់ចក្រភពអង់គ្លេស ភាគីទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការ ជាប្រយោជន៍ទៅវិញទៅមក។
នៅក្នុងនោះដែររួមមាន៖
ទី១ ប្រទេសចិន និងអង់គ្លេស បាន ព្រមព្រៀង លើកកម្ពស់កិច្ចសហប្រតិបត្តិការស្ដីពី ថាមពលនុយក្លែអ៊ែរ និងផ្លូវរថភ្លើងល្បឿនលឿន, ការហូរចូលមក នូវទីផ្សារចិនដ៏មហិមា និងសម្ភារៈដែលមានអត្ថប្រយោជន៍ជាមួយនឹងបច្ចេកវិទ្យាទំនើប របស់អង់គ្លេស។
ទី២ ភាគីទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដោយលោកលី បាន និយាយថា សំដៅទៅលើការបង្កើតធនាគារ RMB ដំបូងរបស់អង់គ្លេស និងចាប់ផ្ដើមតម្រង់ ទៅកាន់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ លោកបានបន្ថែមទៀតថា នេះមិនគ្រាន់តែ ជាអត្ថប្រយោជន៍របស់អង់គ្លេសនោះទេ ប៉ុន្ដែវាជួយលើកម្ពស់ទៅដល់អន្ដរជាតិ ក៏ដូចជាការជួយសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគទុន ផងដែរ។
ទី៣ ភាគីទាំងពីរព្រមព្រៀងក្នុងការពង្រីកបម្លាស់ប្ដូររវាងប្រជាជនទាំងពីរ ហើយលោកលី បាននិយាយ បន្ថែមទៀតថា ប្រទេសចិនសូមសាទរចំពោះដំណើរការ ទិដ្ឋាការសម្រាប់ប្រជាជន ចិន និងសង្ឃឹមថានឹងធ្វើ ជាម្ចាស់ផ្ទះវិនិយោគិនចក្រភពអង់គ្លេស សិស្សនិស្សិត និងភ្ញៀវ ទេសចរកាន់តែច្រើន។ នៅក្នុងការផ្លាស់ ប្ដូរនេះ ដែរ លោក បាននិយាយថា នឹងទទួល បាននូវការគាំទ្រជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងចិន និងអង់គ្លេស៕