ភ្នំពេញ: គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយ អ្នកបើកបរ រថយន្តមួយគ្រឿង ម៉ាក តូយ៉ូតាស៊ីណា បើកបុកបង្គោល ច្រវ៉ាក់របស់ របស់ស្ថានទូតបារាំង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យក្រឡាប់ កាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តដែលមានដឹកស្រីស្នេហ៍ក្នុងល្បឿន ហើយរេចង្កូតទៅបុករះបង្គោលច្រវ៉ាក់ ព័ទ្ធជុំវិញ របងស្ថានទូរបារាំង បណ្តាលឱ្យរថយន្តក្រឡាប់ ហើយដំណើរ ២នាក់របួសទាំងអស់គ្នា ។
នគរបាលមូលដ្ឋានបាននិយាយថា រថយន្តម៉ាកតូយ៉ូតាស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាល ភ្នំពេញ 2P.8663 បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយនារីម្នាក់ បើកបរតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតមកខាងស្តាំដៃបុករះបង្គោលច្រវ៉ាក់នៅខាងមុខស្ថានទូតបារាំង ។
ក្រោយពេលកើរហេតុ ជនរងគ្រោះរងរបួស ត្រូវបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាជាក្រោយ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានលួចបង្ហើបថា អ្នកបើកបររថយន្តបង្កខាងលើជាអ្នកបើកបររថយន្ត ឲ្យមន្រ្តីសង្ឃជាន់ខ្ពស់ផងដែរ ៕