Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួង ការបរទេសថៃបញ្ជាក់ពីការ ផ្សាយព័ត៌មាន ដែលថា ការបញ្ជូន ពលករខ្មែរ ខុសច្បាប់ត្រឡប់ មកវិញ ដោយចាប់បង្ខំ

$
0
0

ភ្នំពេញ ៖ ស្ថានទូតថៃ ប្រចាំកម្ពុជា បានឲ្យដឹងថា លោក សេក វណ្ណមេធី អ្នកនាំពាក្យក្រសួង ការបរទេស ថៃ បានផ្តល់បទសម្ភាសន៍ អំពីការផ្សព្វ ផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិថា ទាហានថៃ បោសសំអាតដោយ ចាប់ខ្លួនពលករខ្មែរខុសច្បាប់ ត្រឡប់មកកម្ពុជា ដោយបង្ខំនោះ គឺជាពាក្យ ចចាមអារ៉ាម ដែលបង្កើតឲ្យមាន ការព្រួយបារម្ភ ព្រោះជាក់ស្តែង មិនមានករណីបែបនេះ កើតមានឡើង ឡើយ។

យោងតាមលិខិតមួយច្បាប់ របស់ស្ថានទូតថៃ ប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួល បាននៅពឹ្រកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា លោក សេក វណ្ណមេធី បានសម្ភាសន៍ថា តាមការស្រាវជ្រាវព័ត៌មាន ជាផ្នែកមួយពាក់ព័ន្ធឃើញថា ហេតុការណ៍ ទាំងអស់នេះ ជាព័ត៌មាន ចចាម អារាម និងមិនអាចស្វែងរកប្រភពព័ត៌មានបាននៅឡើយ ហើយព័ត៌មានទាំងនេះ បានបង្កើតការ ព្រួយ បារម្ភដល់ពលករកម្ពុជា និងអ្នកប្រកបរបររបស់ជនជាតិថៃ រហូតធ្វើឲ្យពលករកម្ពុជា ដែលបានលួចចូល ប្រទេសថៃដោយខុសច្បាប់ ជាច្រើនស្ម័គ្រចិត្តរាយការណ៍ដល់អាជ្ញាធរ។ ដូច្នេះការិយាល័យ អន្តោប្រវេសន៍ ខេត្តស្រះកែវ សហការជាមួយកងកំលាំងបូរាផា បានរៀបចំរថយន្ត ដឹកបញ្ជូនពលករទាំងនោះ មកកម្ពុជា វិញ ហើយដំណើរការដឹកជញ្ជូនរបស់សមត្ថកិច្ចខាង លើជាការសម្រួលក្នុងការធ្វើដំណើរតែប៉ុណ្ណោះ មិនមែនជាការចាប់បង្ខំពលករ កម្ពុជាត្រឡប់មកវិញនោះទេ។

ប្រភពខាងលើបន្តថា អាជ្ញាធរថៃបានយល់ច្បាស់ ពីភាពសំខាន់របស់ពលករប្រទេសជិតខាង លើការជំរុញ សេដ្ឋកិច្ច ប្រទេសថៃ ទើបត្រូវរៀប ចំការគ្រប់គ្រង ឲ្យមានជាប្រព័ន្ធនិង ឯកភាពគ្នាបន្ថែមទៀត រួមទាំង ការកំចាត់ការស្វែងរកផលប្រយោជន៍ ពីការនាំចូលពលករខុសច្បាប់ ដើម្បីការពារបញ្ហាកេង ប្រវ័ញ្ចកំលាំង ពលកម្មនិងការជួញដូរមនុស្ស។

ប្រសិនបើពលករកម្ពុជា ដែលលួចចូលប្រទេសថៃ ដោយខុសច្បាប់ ដែលបានត្រឡប់ទៅកម្ពុជា ហើយ មានបំណងត្រឡប់មកធ្វើការនៅ ប្រទេសថៃវិញ ក្រសួងការបរទេសសូមឲ្យ ពលករទាំងនោះបង្ហាញ បំណងឯកសារតាមរយៈបែបបទការ ជួលពលករនិងធ្វើដំណើរ ចូលមកថៃឲ្យបានត្រឹមត្រូវស្របច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>