Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថៃ នឹងផ្តល់ទិដ្ឋាការ ដល់ពលករខ្មែរ ជាង៨០០០នាក់ ដែលធ្វើការនៅថៃ

$
0
0

ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការ បរទេសកម្ពុជា លោក កុយ គួង បានថ្លែងឲ្យដឹងថា ស្ថានទូតថៃប្រចាំកម្ពុជា នឹងផ្តល់ទិដ្ឋាការការងារ ដល់ពលករខ្មែរ ៨៣៦០នាក់ ដែលធ្វើការនៅក្នុងប្រទេស ឲ្យបានឆាប់ក្នុង រយៈពេលដ៏ខ្លីខាងមុខ។

លោក កុយ គួង បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌ លព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ថា កាលពីថ្ងៃទី១៩ មិថុនា លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានជួបជាមួយ អគ្គលេខាធិការរង នៃក្រសួងការបរទេសថៃ ពិភាក្សាគ្នាពីការផ្តល់ទិដ្ឋាការងា រដល់ពលករខ្មែរ។

លោកថា ក្នុងជំនួបនោះ ខាងភាគីថៃបានសន្យាជាមួយកម្ពុជាថា នឹងផ្តល់ទិដ្ឋាការ ការងារទៅដល់ ពលករ៨៣៦០នាក់ ក្នុងពេលខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦-១៦ខែមិថុនា ក្រសួងការបរទេសខ្មែរ បានផ្ញើកំណត់ ទូតជាបន្តបន្ទាប់ទៅកាន់ស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីស្នើឲ្យថៃផ្តល់ទិដ្ឋាការការងារ ដល់ពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ។

អ្នកនាំពាក្យ បន្តថា ក្នុងកិច្ចជំនួបនេះដែរ លោក ស្រី អ៊ាត សោភា បានស្នើដល់ភាគីថៃថា ចំពោះពលករខ្មែរមិនស្របច្បាប់ដែលនៅសល់ក្នុងប្រទេសថៃ នោះ សូមឲ្យថៃធ្វើយ៉ាងណាឲ្យពលករទាំងនោះស្របច្បាប់ ហើយក្រសួងការបរទេសថៃ បានសន្យាយកបញ្ហានេះ ទៅពិភាក្សាជាមួយអនុគណៈកម្មការថៃទទួលបន្ទុក បញ្ហាពលករបរទេស។

លោកស្រី អ៊ាត សោភា ក៏បានសំណូមពរឲ្យភាគីថៃផ្តល់ព័ត៌មានអំពីពេលវេលា និងច្រកទ្វារព្រំដែនច្បាស់លាស់ មកស្ថានទូតកម្ពុជា នៅពេលភាគីថៃបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាដើម្បីចៀសវាងការបញ្ជូនមកដោយច្របូកច្របល់ គ្មានសណ្តាប់ធ្នាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>