Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ស្រុកកំពង់ ត្រឡាច ចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពីបទឆក់ត្រី

$
0
0

កំពង់ឆ្នាំង ៖ ជនសង្ស័យ ក្នុងសកម្មភាព ឆក់ត្រីដ៏សកម្ម ចំនួន២នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ស្រុកកំពង់ត្រឡាច ធ្វើការចាប់ឃាត់ខ្លួន បានខណៈពួកគេកំពុងធ្វើ សកម្មភាព ឆក់ត្រីនៅប្រឡាយ កាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិធ្នុង ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

 អធិកានគរបាល ស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថ កិច្ចចាប់ឃាត់ខ្លួន បានក្នុងពេលធ្វើសកម្មភាព ឆក់ត្រីនេះ ១-ឈ្មោះ អ៊ិន វ៉ៃ ភេទប្រុស អាយុ៣៨ឆ្នាំ និង២- ឈ្មោះ ជា សុះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនសង្ស័យទាំងពីរនាក់ រស់នៅ ក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។

លោកអធិការរូបនេះ បានអោយដឹងទៀតថា ក្រោយពីទទួលបានសេចក្តី រាយការណ៍ថា មានសកម្មភាព ឆក់ត្រី នៅក្នុងប្រឡាយ ស្ថិតក្នុងភូមិ-ឃុំខាងលើ  កម្លាំងសមត្ថកិច្ចនគរបាល បានចេញព័ទ្ធចាប់ បានក្នុងពេលកំពុង ធ្វើសកម្មភាព ជាក់ស្តែងតែម្តង ។ វត្ថុតាង មានអាំវែទ័រ១គ្រឿង អាគុយ១ ដងឆក់ ចំនួន២ដើម និងត្រីចម្រុះចំនួន៣គីឡូក្រាម  ។

ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានកម្លាំង នគរបាលប្រគល់ អោយសមត្ថកិច្ច រដ្ឋបាលជលផល កសាង សំណុំរឿងចាត់ការបន្តតាមនីតិវិធី  ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>