Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនបរទេស​ដែល​ចាប់​ជំរិត ជាចំណាប់​ខ្មំាង​នៅអ៊ីរ៉ាក់ ត្រូវ​បានគេ​ដោះលែង​វិញ​ហើយ

$
0
0

ស៊ិនហួ៖ ពលករមួយចំនួនបាននាំគ្នា រៀបចំវ៉ាលីនៅខាងក្រៅ ភោជនីយដ្ឋានមួយកន្លែង នៅទីក្រុង គីគុក ភាគខាងជើងប្រទេស អ៊ីរ៉ាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០១៤នេះថា ជនបរទេសមួយក្រុមដែលមានគ្នាទំាងអស់ ៤៤នាក់ ក្នុងនោះមានទំាងជនជាតិតួកគីចំនួន ០៤នាក់ផងដែរ ត្រូវបានគេចាប់ជំរិត ធ្វើជាចំណាប់ខ្មំាង កាលពីថ្ងៃអង្គារ ដោយកុលសម្ព័ន្ធមួយក្រុម នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងត្រូវបានគេដោះលែងវិញ ហើយកាលពីថ្ងៃព្រហស្បតិ៍។

ពាក់ព័ន្ធនឹងការចាប់ជំរិតនេះដែរ សារព័ត៌មានតួកគីឈ្មោះ Turkey's daily Hurriyet បានផ្សាយកាលពីថ្ងៃពុធ កន្លងទៅនេះថា ពួកឧទ្ទាមអ៊ីរ៉ាក់ បានចាប់ជំរិតពលរដ្ឋតួកគីចំនួន ១៥នាក់ ដែលធ្វើការនៅការដ្ឋានសាងសង់ មួយកន្លែងនៅជិតទីក្រុង គីគុក ភាគខាងជើងប្រទេស អ៊ីរ៉ាក់។

សារព័ត៌មាននោះ បានផ្សាយដោយដកស្រង់សម្តី អ្នកដែលបានរត់គេចពីការចាប់ខ្លួននោះថា ក្រុមប្រដាប់អាវុធរដ្ឋឥស្លាម និងលីវ៉ាន់ (ISIL) បានវាយប្រហារការដ្ឋាន សាងសង់មន្ទីរពេទ្យនៅភាគខាងជើងអ៊ីរ៉ាក់ និងបានចាប់ជំរិតពលករបរទេសប្រហែល ៦០នាក់ ក្នុងនោះមាន ជនជាតិ ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់ និងតួកម៉េនីស្ថាន៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images