Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វាតវង់ ជក់គ្រឿងញៀន ៥ នាក់ សមត្ថកិច្ច ឡោមព័ទ្ធ ចាប់ខ្លួន បានម្នាក់

$
0
0

កំពង់ឆ្នាំង ៖ កំពុងអង្គុយវាតវង់ ជក់គ្រឿងញៀន នៅក្នុងគម្ពោតព្រៃ ៥នាក់ ត្រូវសមត្ថកិច្ចនគរបាល ឡោមព័ទ្ធ ចាប់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅ ក្បែរសាលាឯកជនមួយកន្លែង ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។

លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋនៅមូលដ្ឋាននេះរួចមក លោកបានដាក់កម្លាំងព័ទ្ធទីតាំងខាងលើ ហើយបាន ពួនស្ទាក់ចាប់ក្រុមជនញៀនថ្នាំទាំងនោះ  ក្នុងពេលកម្លាំងសមត្ថកិច្ចចូលចាប់ ឃាត់បានយុវជនម្នាក់ ឈ្មោះ សារ អារី ភេទប្រុស អាយុ ២៨ឆ្នាំ  រស់នៅភូមិឃុំខាងលើ ដោយឡែកបក្ខពួក ៤នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់អស់ ។

ក្នុងសកម្មភាពបង្ក្រាបជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចរឹបអូសបានវត្ថុតាង ដែលជាឧប ករណ៍ សម្រាប់សេពគ្រឿងញៀនផងដែរ ។ ក្រោយចាប់ខ្លួនបាន សមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុក កំពង់ត្រឡាច បានកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់ ៕  


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images