Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អូបាម៉ា៖ អាម៉េរិក នឹងបញ្ជូនទីប្រឹក្សាយោធា ៣០០ នាក់ ទៅកាន់អ៊ីរ៉ាក់

$
0
0

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាម៉េរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា សហរដ្ឋអាម៉េរិក បានរៀបចំធ្វើ ការបញ្ជូនទីប្រឹក្សាយោធា រហូតទៅដល់ ៣០០ នាក់ទៅកាន់ប្រទេស អ៊ីរ៉ាក់ដើម្បី ហ្វឹកហាត់ ផ្ដល់ប្រឹក្សា និង ជាជំនួយដល់កងកម្លាំងអ៊ីរ៉ាក់ នៅក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នេះឲ្យដឹងថា ខណៈដែល មានការអះអាងដូចនេះ កងកម្លាំងអាម៉េរិកនឹងមិនវិលត្រឡប់ទៅកាន់ទីលាន ប្រយុទ្ធ នៅអ៊ីរ៉ាក់វិញនោះទេ ដោយលោកអូបាម៉ា បានថ្លែងថា អាម៉េរិកត្រៀមរួចជាស្រេច ក្នុងការទទួលយក “គោលដៅច្បាស់លាស់” សម្រាប់សកម្មភាពយោធា “តែវានឹងធ្វើឡើង ប្រសិនបើនៅពេលណា ដែលស្ថានភាពនៅនឹងកន្លែងត្រូវការវាប៉ុណ្ណោះ”។

លោកអូបាម៉ា បានថ្លែងនៅក្នុងសន្និសិទ្ធកាសែត ដែលធ្វើឡើងនៅសេតវិមានថា នៅក្នុងករណី ការវាយប្រហារយោធានោះ វាជា “អ្វីដែលល្អ និងមានប្រសិទ្ធភាពបំផុត” ក្នុងការឆ្លើយតបទៅ នឹង កុបកម្ម នឹងមានការពាក់ព័ន្ធ និងការចូលរួមជាមួយដៃគូ ដែលជាកន្លែងដែលកង កម្លាំងអ៊ីរ៉ាក់ដឹកនាំ។

លោកបានបន្ដទៀតថា “យើងមិនមានលទ្ធភាពដើម្បីដោះស្រាយបញ្ហានេះដោយការបញ្ជូន ទាហ៊ាន ១០.០០០ នាក់នោះទេ ហើយក៏មិនអាចបង្ហូរ ឈាម និងទ្រព្យសម្បត្តិ ដែលយើង បានចំណាយរួចរាល់ ហើយនោះថែមទៀតដែរ។” លោកបាននិយាយបន្ថែមទៀតថា បន្ទាប់ ពីបានជួបពិភាក្សាជាមួយក្រុមរក្សាសន្ដិសុខជាតិរបស់លោក “ជារួម នេះគឺជារឿងដែលនឹង ត្រូវដោះស្រាយដោយប្រទេស និងជនជាតិអ៊ីរ៉ាក់ផ្ទាល់។

លោក អូបាម៉ា បាននិយាយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីលើក កម្ពស់ការ គាំទ្រកងយោធាអ៊ីរ៉ាក់ អាម៉េរិកបានត្រៀមរួចជា ស្រេចក្នុងការបង្កើតការចូលរួមប្រតិបត្តិការ នៅក្នុងទីក្រុង បាកដាដ និងនៅភាគខាងជើងអ៊ីរ៉ាក់ ដើម្បីចែករំលែកភាពឆ្លាតវៃ និងកិច្ចសម្រប សម្រួលគម្រោង ដើម្បីប្រឆាំងការគម្រាមកំហែង ពីក្រុមសកម្មប្រយុទ្ធឥស្លាម។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>