Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចៅហ្វាយខេត្តតាកែវ ៖ គ្មានទេ ការតែងតាំង ថ្នាក់ដឹកនាំមន្ទីរ ដោយបក្ខពួកនិយម និងអំពើ ពុករលួយ

$
0
0

តាកែវ ៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ ការចោទ ប្រកាន់ និងការរិះគន់ពីការតែងតាំងជួរថ្នាក់ដឹកនាំ នៅក្នុងមន្ទីរស្ថាប័ននានាថា ប្រកបទៅដោយអំពើពុក រលួយ និងបក្ខពួកនិយមនោះនឹងត្រូវលុបបំបាត់ជាក់ជាពុំខាន បន្ទាប់ពីនីតិវិធីថ្មីមួយ ត្រូវបានដាក់ឲ្យ អនុវត្តគឺរាល់ការតែងតាំង ប្រធានការរិយាល័យ ឬអនុប្រធានមន្ទីរ ត្រូវតែធ្វើការបោះឆ្នោត ដោយបុគ្គ លិក ក្នុងមន្ទីរនោះដោយអ្នកទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត និងទទួលបានតំណែងនោះ។ 

នៅក្នុងឱកាសចូលរួមបោះឆ្នោត ជ្រើសរើសអនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ កាលពី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំមន្ទីរអប់រំ ដែលមន្ទីរនេះ ពោរពេញទៅដោយ ពាក្យចចចាមអារ៉ាបមិនល្អនោះ លោកអភិបាលខេត្ត បានចាត់ទុកការបោះឆ្នោត ដោយបុគ្គលិក ក្នុងមន្ទីរ គឺជាវិធីល្អបំផុត ព្រោះវានឹងធ្វើឲ្យពាក្យចចាមអារ៉ាមមិនល្អ នាពេលកន្លងមក ដែលថា ការតែងតាំងអនុ ប្រធានមន្ទីរអប់រំយុវជន និងកីឡានេះ ពោរពេញដោយភាពមិនប្រក្រតី និងប្រកបទៅដោយបក្ខពួក និយម និងអំពើពុករលួយជាដើមនោះ និងលុបបំបាត់ជាមិនខាន។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា«ការតែងតាំង គឺមន្រ្តីរាជការទាំងអស់ជាអ្នកបោះឆ្នោត ដូច្នោះទេ ចាប់ពីថ្ងៃនេះតទៅ សូមកុំចោទប្រកាន់ថា ប្រធានមន្ទីរ ឬចៅហ្វាយខេត្ត តែងតាំងតែបក្ខពួកខ្លួនឯង ឬ តែងតាំងដោយប្រព្រឹត្តអំពើពុករលួយ ។ អស់លោកជាបោះឆ្នោតគាំទ្រ បើចោទថា បក្ខពួក គឺមានតែ បក្ខពួកមន្រ្តីរាជការទាំងអស់គ្នាហ្នឹងហើយ បើថា ពុករលួយមានតែមន្រ្តីរាជការទាំងអស់ហ្នឹង បានទទួល សំណូកពីគេបានជានាំគ្នាបោះឆ្នោតគាំទ្រគេច្រើនបែបនេះ»។

នៅក្នុងពិធីបោះឆ្នោត ជ្រើសរើសអនុប្រធានអប់រំ យុវជន និងកីឡានោះដែរ លោកអភិបាលខេត្ត ឡាយ វណ្ណៈ ក៏បានធ្វើការព្រមានផងដែរ ចំពោះមន្រ្តីរាជការក្នុងមន្ទីរអប់រំមួយចំនួនតូច ដែលតែងតែយករឿង ផ្ទៃក្នុងរបស់មន្ទីរទៅចុះផ្សាយ តាមសារព័ត៌មាន ឬបង្ហោះនៅក្នុងហ្វេសប៊ុកជាដើម ។

លោកបានថ្លែងថា « បើមន្រ្តីរាជការណាម្នាក់ មិនពេញចិត្តអ្វីមួយ គួរតែជជែកគ្នាជាលក្ខណៈផ្ទៃក្នុង នៅ ក្នុងមន្ទីរ ឬអាចសុំជួបជាមួយខ្ញុំជាចៅហ្វាយខេត្តក៏បាន។ ខ្ញុំស្វាគមន៍ជានិច្ច ក្នុងការពិភាក្សាជាមួយអស់ លោក ។ សូមកុំយកបញ្ហាផ្ទៃក្នុងរបស់មន្ទីរខ្លួន ទៅលាតត្រដាងតាមទំព័រកាសែត ឬបង្ហោះតាម ហ្វេស ប៊ុកនោះវាមិនល្អទេ បើយើងរកឃើញមន្រ្តីណាប្រព្រឹត្តបែបនេះ មន្រ្តីនោះ នឹងមានបញ្ហា ហើយអាចសុំ គោលការណ៍ បណ្ដេញចេញពីបុគ្គលិកមន្រ្តីរាជការថែមទៀតផង» ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើស អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ដែលនឹងធ្វើឲ្យមន្រ្តី រាជការមួយចំនួននៅក្នុងមន្ទីរនេះអស់ចិត្ត និងស្ងប់អារម្មណ៍នោះ  លោក មាស ផុន ប្រធានការិយាល័យ រដ្ឋបាលបានទទួលសំឡេងដ៏លើសលប់ជាងគេ គឺទទួលបានសំឡេងគាំទ្រ ៧៧ សំឡេង ក្នុងចំណោម សំឡេង ឆ្នោត ១២០ ដោយឡែកបេក្ខភាពដទៃទៀត ទទួលបានសំឡេង តែ ១សំឡេង ដល់ជាង ១០ សំឡេងតែប៉ុណ្ណោះ ។ បើតាមក្រុមបុគ្គលិកមន្រ្តីរាជការមួយចំនួន នៅក្នុងមន្ទីរនេះបានឲ្យដឹងថា លោក មាស ផុន សក្តិសម នឹងទទួលតំណែងអនុប្រធាននេះណាស់ ព្រោះលោកមានចរិត ឬកពាស្លូតបូត មាន ភាពម៉ឹងម៉ាត់ក្នុងការងារ និងម្យ៉ាងទៀត លោកមានការស្រលាញ់ចូលចិត្ត ពីមន្រ្តីរាជការជាច្រើន ក្នុង មន្ទីរអប់រំនេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>