Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្ត្រីក្រសួង សុខាភិបាល អំពាវនាវ ដល់ពលករវិល ត្រឡប់ពីថៃ ត្រូវទៅពិនិត្យ សុខភាព

$
0
0

ភ្នំពេញ ៖ ស្របពេលដែលកំណើន ពលករខ្មែរ ជាច្រើនម៉ឺននាក់ ត្រូវថៃបញ្ជូន ត្រលប់មកវិញនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់ពលករ ទៅពិនិត្យសុខភាព តាមមណ្ឌលសុខភាព ស្រុកកំណើត រៀងៗខ្លួន ដើម្បីធានាដល់សុវត្ថិភាព សុខភាពរបស់ពួកគេ ។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល កាលពីរសៀលថ្ងៃទី ១៩ មិថុនា ឆ្នាំ ២០១៤ ត្រូវបានទីភ្នាក់ងារសារព័ត៌មានAKP បានដកស្រង់សម្តីថា លោកបានធ្វើការអំពាវនាវ នៅរង្វង់មូលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ក្នុងដំណើរចុះសួរ សុខទុក្ខដល់ពលករខ្មែរ ដែលត្រូវបានថៃបញ្ជូនត្រឡប់មកវិញ ក្រោយពេលទៅដល់ ស្រុកកំណើតហើយត្រូវតែអញ្ជើញទៅកាន់មណ្ឌលសុខភាព ដើម្បីធ្វើការ ត្រួតពិនិត្យសុខភាពរបស់ ខ្លួន ពិសេសផ្តោតចំពោះស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីចៀសវាងការកើតជំងឺផ្សេងៗ នោះ។

លោក ម៉ម ប៊ុនហេង បាននាំយកនូវអំណោយរបស់រាជរដ្ឋាភិបាល ដែលមានថ្នាំ ពេទ្យចំនួន ៣ តោនផ្តល់ឲ្យមន្ត្រីថែទាំសេវាសុខភាពនៅប្រចាំការច្រកទ្វារអន្តរជាតិ ដើម្បីផ្តល់ សេវាពិនិត្យសុខភាព និងព្យាបាលជំងឺជូនដល់ពលករយើងដែលអាជ្ញាធរថៃបញ្ជូនមកវិញ នោះ ។ លោករដ្ឋមន្រ្តីបានថ្លែងកោតសរសើរ ដល់ក្រុមមន្ត្រី ដែលបានប្រចាំការនៅទីនោះ ដើម្បីជួយដល់ពលករបានវិលត្រឡប់ទៅកាន់មូលដ្ឋានវិញ ហើយបានដាស់តឿនឲ្យបន្តយក ចិត្តទុកដាក់លើការងារនេះថែមទៀតផងដែរ។

យោងតាមរបាយការណ៍ នគរបាលច្រកទ្វារប៉ោយប៉ែតបានឲ្យដឹងថា ចំនួនពលករខ្មែរ ដែលថៃបញ្ជូនមក មានការថយចុះនៅថ្ងៃ ១៩ មិថុនា ឆ្នាំ ២០១៤ ដោយចាប់ពីព្រឹករហូតដល់ ពេលល្ងាចមានចំនួនប្រមាណ ៧៤ ឡាន ពលករមានជាង ៤ ០០០ នាក់ហើយត្រូវបានមន្ត្រី ការងារនៅទីនោះ ជួយសម្រួល ដឹកជញ្ជូនទៅកាន់ស្រុកកំណើត ដោយពុំមានការកកស្ទះរង់ចាំ ដូចពេលមុនៗនោះទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles