Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ងងឹតមើលមិនសូវឃើញ ជិះម៉ូតូធ្លាក់ជង្ហុក ដួលរថយន្ត មកពីក្រោយកិនស្លាប់

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធ្លាក់ជង្ហុក ត្រូវរថយន្តមក ពីក្រោយ កិនបែកក្បាល ធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងជាង ១រំលងអាធ្រាត្រ ថ្ងៃទី២០ មិថុនា ២០១៤ នៅចំណុចមុខក្រុមហ៊ុនឱសថ DKSH តាមបណ្តោយផ្លូវជាសុផារ៉ា ស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-7338 បើកតាមផ្លូវជាសុផារ៉ា ក្នុងទិសដៅពីត្បូងទៅជើងតែម្នាក់ឯង មកដល់ចំណុចកើត ហេតុជនរងគ្រោះជិះម៉ូតូធ្លាក់ជង្ហុក ដួលទៅនិងថ្នល់ ក៏ត្រូវ រថយន្តមកពីក្រោយ កិនក្បាលធ្លាយខួរស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ រកសាច់ញាតិ ដើម្បីមកទទួលយក សពទៅធ្វើបុណ្យតាមប្រពៃណី ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images