Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូនខ្លួនជន សង្ស័យ ២នាក់ ទៅតុលាការខេត្ត ពីបទចែកចាយ ថ្នាំញៀន

$
0
0

បាត់ដំបង: បន្ទាប់ពីកម្លាំង នគរបាល ស្រុកភ្នំព្រឹក បានឃាត់ខ្លួន ជនសង្ស័យ២នាក់ មានបុរសម្នាក់ ស្ត្រីម្នាក់ និងឆែករផ្ទះ រកឃើញថ្នាំយ៉ាម៉ា ៩ គ្រាប់ កាលពីវេលាម៉ោង ១៧ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចគល់ស្ពាន ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

លោកអនុសេនីយ៍ឯក សារ៉េត វិសេដ្ឋ អធិការងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសោម លឿយ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនិង បានឆែកឆេររឹបអូសបានថ្នាំយ៉ាម៉ា ៩គ្រាប់និងម៉ូតូមួយគ្រឿង ខណៈ កំពុងជិះម៉ូតូធ្វើ សកម្មភាពចែកចាយថ្នាំញៀន និងឈ្មោះ រិន ដាភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនិងឆែកឆេរផ្ទះរកឃើញថ្នាំញៀន កន្លះគ្រាប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកអនុសេនីយ៍ឯក សារ៉េត វិសេដ្ឋបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ បន្ទាប់ពី បានចាប់ស្ត្រីជនសង្ស័យ សោម លឿយ ហើយឈានទៅសុំគោលការណ៍ បានចុះទៅឆែកឆេរផ្ទះរបស់ រិន ដា។ពេលកម្លាំងចុះទៅដល់ផ្ទះសង្ស័យនេះ ស្រាប់តែស្ត្រីជាប្រពន្ធរបស់ឈ្មោះ រិន ដា ឈ្មោះ ហង្ស ចាន់ណាអាយុ ២៤ឆ្នាំ បានយកថ្នាំញៀនមួយចំនួនរត់គេចបាត់ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនបន្តពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images