(ស៊ិនហួ)៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ ២០១៤ នេះថា កងកម្លាំងយោធា របស់ប្រទេសប៉ាគី ស្ថាន បានបើកយុទ្ធការ បង្ក្រាបពួកសកម្ម ប្រយុទ្ធឥស្លាម នៅខេត្ត វ៉ាហ្ស៊ឺរីស្ថាន ភាគខាងជើងប្រទេស កាលពីពាក់កណ្តាលសប្តាហ៍ នេះ ដែលបានបណ្តាល ឲ្យប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ២០០.០០០នាក់ ត្រូវជម្លៀសទៅរក ទីកន្លែងសុវត្ថិភាព។
ប្រជាជនភាគច្រើនបានចាកចេញពីតំបន់ បាននូ ក្នុងខេត្ត វ៉ាហ្ស៊ឺរីស្ថាន តាំងពីថ្ងៃសុក្រមកម្ល៉េះ ដោយសារ តែភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ ក្នុងអំឡុងពេលដែលយោធាប៉ាគីស្ថាន បើក ការវាយប្រហារ ទៅលើពួកសកម្មប្រយុទ្ធ ដែលបានបង្កើតការអុកឡុក និង វាយជនស៊ីវិល ក្នុងតំបន់ជាច្រើននាក់ កាលពីពេលថ្មីៗនេះ។