Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ដោះលែងឧកញ៉ា ថៃ សេងឡុង ពីពន្ធនាគារប៉េស៊ី តែដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យ ពីតុលាការ ក្រោមការ ចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ដ»

$
0
0

ភ្នំពេញ ៖ មន្ត្រីតុលាការ បានឲ្យដឹងថា ចៅក្រមស៊ើបសួរ លោកអឿអ សៀង អនុប្រធាន នៃ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៩ ខែ មិថុនា ២០១៤ បានសម្រេចអនុញ្ញាត ឲ្យជនជាប់ចោទឈ្មោះ ឧកញ៉ា ថៃ សេងឡុង ដែលមានវ័យចាស់ និងមានជម្ងឺលើសឈាម ប្រចាំកាយ ដែលជាប់ ចោទពីបទ«រំលោភលើទំនុកចិត្ដ និងលួចលក់អចលន ទ្រព្យអ្នកដទៃ» នោះ បានស្ថិតនៅក្រៅ ឃុំជាបណ្តោះអាសន្ន តែ ដាក់ឲ្យ ស្ថិត នៅក្រោមការ ត្រួតពិនិត្យ។

មន្ត្រីតុលាការរូបនោះ បានបញ្ជាក់ថា ការដោះលែងជនជាប់ឈ្មោះ ឧកញ៉ា ថៃ សេងឡុង ពីពន្ធនាគារប៉េស៊ី (PJ) ឲ្យស្ថិតនៅក្រៅឃុំឃាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចសម្របសម្រួល ក្នុងក្រុមគ្រួសារ១ និង កិច្ចព្រមជាលាយលក្ខណ៍ រវាងភាគីដើមចោទ និង ចុងចម្លើយ ដែលក្នុងនោះ លោក ឧកញ៉ា ថៃសេងឡុង យល់ព្រមប្រគល់ផ្ទះដែលគាត់បាន លក់ទៅឲ្យគេហើយនោះ មកឲ្យអ្នកឧកញ៉ា ហួត វណ្ណថន ដែលត្រូវប្អូន ប្រុសបង្កើតរបស់គាត់ និង ជាភាគីដើមបណ្តឹង វិញ ហើយលោកឧកញ៉ាថៃសេងឡុង ក៍យល់ព្រមសងប្រាក់ទៅអ្នកដែលទិញផ្ទះនោះវិញផងដែរ។ ម្យ៉ាងវិញទៀត ចំពោះស្ថានភាពសុខភាពវិញ លោកឧកញ៉ា ថៃសេងឡុង គាត់ ក៏មានជម្ងឺរ៉ាំរ៉ៃ ប្រចាំកាយ និង ចាស់ជរាណាស់ទៅហើយ មិនអាចរត់គេចនោះទេ។

ទាំងលោកឧកញ៉ា ថៃ សេងឡុង និង ឧកញ៉ា ហួត វណ្ណថន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ ចំពោះករណីខាងលើនេះ។ ចំណែកឯ  លោកចៅក្រមស៊ើបសួរ អឿង សៀង និង លោកសៀង សុខ តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ ក៏មិនអាចទាក់ទង ដើម្បីសុំព័ត៌មាន បានដែរ។

គួររំលឹកថា៖ លោកឧកញ៉ា ថៃ សេងឡុង  ហៅ ហួត សេងឡុង វ័យ ៧៦ ឆ្នាំ ត្រូវបានឃាត់ខ្លយន ដោយសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ បន្ទាប់ពីកោះហៅរូបគាត់ឲ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធនឹងបណ្ដឹងរំលោភសេចក្តីទុកចិត្ត របស់លោកឧកញ៉ា ហួត វណ្ណថន ដែលត្រូវជាប្អូនបង្កើតរបស់ គាត់ កាលពីល្ងាច ថ្ងៃ ទី ១២ ខែ មិថុនា  ២០១៤ កន្លងទៅនេះ។  គាត់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោមការ ចោទប្រកាន់ពី« រំលោភសេចក្តីទុកចិក្ត»  បន្ទាប់ពីបានកោះហៅឲ្យចូលខ្លួនមកឆ្លើយបំភ្លឺជុំវិញបណ្តឹងរំលោភសេចក្តីទុកចិត្ត របស់លោកឧកញ៉ា ហួត វណ្ណថន នៅឯ នគរបាលព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃតាមលិខិតកោះលេខ ២០៦៤លកហ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយលោក ឧត្ដមសេនីយ៍ត្រី ជា ប៊ុនថុល ដែលជាអនុប្រធាននាយដ្ឋាន នគរបាលព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃ ទី ១១ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង៩ ព្រឹក។ គាត់ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារបេស៊ី(PJ) ភ្នំពេញ កាលពីថ្ងៃ ទី ១៤ ខែ មិថុនា ២០១៤ បន្ទាប់តំណាង អយ្យការបានសម្រេចចោទប្រកានរូបគាត់ ជាផ្លូវការណ៍។

គួរបញ្ជាក់ថា កាលពីថ្ងៃ ទី ២៦ ខែ ឧសភា ២០១៤ លោកហួត សេងទ្រី  អាយុ៦២ឆ្នាំ ដែលត្រូវប្អូនប្រុសបង្កើតម្នាក់ទៀតរបស់លោកឧកញ៉ា ថៃ សេងឡុង ក៏បានប្រកាស កាត់កាល និង ឈប់ទទួលស្គាល់បងប្រុស ឈ្មោះ ថៃ សេងឡុង ជាសាធារណៈ ដោយសរសេរក្នុងសេចក្តីប្រកាសថា៖« ខ្ញុំសូម ជម្រាបជូន ដល់បងប្អូន សាច់ញាតិ ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សហរដ្ឋអាមេរិក ប្រទេស បារាំង និង អូស្រ្តាលី សូមជម្រាបថា៖ ខ្ញុំបាទសុំប្រកាសឈប់ ទទួលស្គាល់ បងប្រុសបង្កើតឈ្មោះ ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ដោយហេតុថា គាត់បានផ្តាច់ទំនាក់ ទំនង ជាមួយខ្ញុំបាទ មុខ។ ការប្រព្រឹត្តនូវទង្វើមិនត្រឹមត្រូវនេះ ព្រមទាំងប្រកាន់នូវ អាកប្បកិរិយា មិនប្រក្រតីចំពោះខ្ញុំបាទ ជាប្អូនបង្កើត ដោយចោទថា៖ ខ្ញុំចូលផ្ទះគាត់ ខុសច្បាប់»៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>