Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងសុខាភិបាល អំពាវនាវ ដល់ពលរដ្ឋ ទប់ស្កាត់ ជំងឺផ្តាសាយថ្មី ឈ្មោះ H7N9 និង MERS

$
0
0

ភ្នំពេញ៖ មន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤នេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវទប់ស្កាត់ និងបង្ការ ជំងឺថ្មី ឈ្មោះ H7N9 មកពីប្រទេសចិន និង MERS Cornavirus (Middle East Respiratory Syndrome) មកពីប្រទេសនៅមជ្ឈមបូព៌ា។

យោងតាមឯកសារ របស់ក្រសួងសុខាភិបាល ដែលផ្តល់ឲ្យអ្នកសារព័ត៌មាន នៅក្នុង សិក្ខាសាលាស្តីពី ផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព នៃការ រាតត្បាត H7N9 និង MERS –CoV បាន ឲ្យដឹងថា ភាគច្រើន នៃអ្នកជំងឺផ្តាសាយបក្សី A (H7N9) គឺមានជំងឺរលាកសួត ឬហើមសួតធ្ងន់ធ្ងរ។ ក្តៅខ្លួន, ក្អក, ពិបាកដកដង្ហើម និងដង្ហើមខ្លីៗ ជារោគសញ្ញាឧស្សាហ៍ជួប្រទះ។ មេរោគប្រភេទនេះ គេនៅមិនដឹងថាវាបង្កមកពីបក្សី និងសត្វដទៃ នោះទេ ហើយវាក៏មិនទាន់ដឹងថា ហេតុអ្វីបានជា វីរុសផ្តាសាយមួយចំនួន ដែលបង្កជំងឺលើសត្វ អាចមានលទ្ធភាពឆ្លងទៅមនុស្ស បានជាងមេរោគ ផ្តាសាយផ្សេងទៀតដែរ។

ប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា ចំពោះជំងឺឈ្មោះ MERS –CoV ឆ្លងមកពីសត្វអូដ្ឋ និង សត្វប្រចៀវ តាមរយៈការប៉ះពាល់ដោយ ផ្ទាល់, ទឹកមាត់, ទឹកដោះអូដ្ឋឆៅ និងផ្សេងៗទៀត។ រោគសញ្ញារបស់អ្វីអាចឃើញពីរយៈពេល ២ ទៅ១៤ថ្ងៃ នៃការឆ្លងជំងឺនេះ ដែលរោគសញ្ញា គ្រុនក្តៅ, ក្អក, រងាញាក់, ឈឺបំពង់ក, ឈឺសាច់ដុំ សន្លាក់ (=ស្រដៀងផ្តាសាយ) ហើយវាវិវត្តទៅជា ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរស្រូចស្រាល (រលាកសួត) និងករណីខ្លះមាន រាក និងក្អួត។ លោកបានបន្តថា “អ្នកដំណើរទៅមជ្ឈឹមបូព៌ា ប្រឈមជាមួយសត្វ ឬមនុស្ស និងបុគ្គលិក សុខាភិបាល។ ពេលទៅកាន់មជ្ឈឹមបូព៌ា ត្រូវប្រកាន់ការប្រុងប្រយ័ត្ន ពេលទៅចំការ ឬកន្លែងមាន សត្វអូដ្ឋ ជាពិសេស ពេលអ្នកមានជំងឺប្រចាំកាយ, ជៀសវាងប៉ះពាល់ជាមួយសត្វឈឺ និងអនុវត្ត ការលាងដៃ”។

វេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះជំងឺឆ្លងផ្តាសាយទាំងពីរប្រភេទនេះ មិនទាន់មានថ្នាំ ព្យាបាលនោះទេ អីចឹងហើយពេលមានរោគសញ្ញា នេះ ដែលរោគសញ្ញា គ្រុនក្តៅ, ក្អក, រងាញាក់, ឈឺបំពង់ក, ឈឺសាច់ដុំសន្លាក់ និងសង្ស័យថាមានជំងឺ ត្រូវទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ឬក៏ ព្យាបាលតាមរោគសញ្ញា នៃជំងឺផ្សេងៗទាំងអស់នោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>