បាងកក៖ យោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិថៃ នៅថ្ងៃ ចន្ទ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា បញ្ជីឈ្មោះមន្រ្តី យោធាជើងគោក ត្រូវចូលនិវត្តន៍ប្រចាំឆ្នាំ ២០១៤ នេះរួមមាន ១១៧ នាក់ ក្នុងនោះមានឈ្មោះឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការ កងទ័ពជើងគោក នឹងត្រូវចូលនិវត្តន៍ជាផ្លូវការ នៅចុងខែ កញ្ញា ខាងមុខនេះ។
លើសពីនេះក្រសួងការពារជាតិ បានចេញសេចក្តីប្រកាស ដោយឡែកមួយទៀត ស្តីការបញ្ចប់តួនាទី និង ចូលនិវត្តន៍ មន្រ្តីយោធាថៃ ក្នុងនោះ មានឈ្មោះ ឧត្តមសេនីយ៍ឯក ថាណាសក្តិ បដិមាប៉ាកន អគ្គមេបញ្ជាកងទ័ពថៃ និង ឧត្តមសេនីយ៍ឯក ប្រាជិន ចាន់តង មេបញ្ជាការកងទ័ព ជើងអាកាសថៃ ដែលនឹង ត្រូវចូលនិវត្តន៍ នៅចុងខែ កញ្ញា ខាងមុខនេះដែរ៕