Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ពូទីន ពិភាក្សា​ផែនការ​សន្តិភាព​អ៊ុយក្រែន ជាមួយ​លោកស្រី ម៉ាគែល និងលោក ហូរឡង់

$
0
0

មូស្គូ៖ វិមានក្រឹមឡំាងរបស់រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសម្តែងនូវការគាំទ្រ ចំពោះផែនការសន្តិភាព នៅប្រទេសអ៊ុយក្រែន តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អែនជឺឡា ម៉ាគែល និងប្រធានាធិបតីបារំាងលោក ហ្វ្រង់ស្វ័រ ហូរឡង់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាមវិមានក្រឹមឡំាងថា អំឡុងពេលកិច្ចពិភាក្សា ៣ របៀបវារៈនេះ ជាទូទៅលោក ពូទីន បានគំាទ្រការសម្រេចចិត្តរបស់លោក ផរ៉ូ ហ្ស៊ិនកូ ដើម្បីអនុវត្តផែនការសន្តិភាពក្នុងស្រុក។ នៅក្នុងបរិបទនេះ រុស្ស៊ីបានសង្កត់ធ្ងន់ថា គោលបំណងនៃការប្រកាស ដោយប្រមុខរដ្ឋអ៊ុយក្រែន គឺត្រូវតែមានការគំាទ្រដោយបទឈប់បាញ់គ្នា។

វិមានក្រឹមឡំាងបន្ថែមទៀតថា លោក ពូទីន ក៏បានបញ្ជាក់អំពីសារៈសំខាន់ របស់រដ្ឋាភិបាលអ៊ុយក្រែន និងតំណាងនៃតំបន់ការពារ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ឲ្យបានឆាប់រហ័ស។ កិច្ចសន្ទនានោះដែរ មេដឹកនាំទំាងបី ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួន ដើម្បីស្តារឡើងវិញនូវស្ថានការណ៍ ប្រក្រតីនៅអ៊ុយក្រែនទៀតផង។

ជាមួយគ្នានោះដែរ វិមានប្រធានាធិបតីបារំាង បានចេញសេចក្តីថ្លែងការណ៍ថា លោកស្រី ម៉ាគែល និងលោក ហូរឡង់ បានកត់សម្គាល់ដោយគំាទ្រ ផែនការបទឈប់បាញ់គ្នា ជាឯកតោភាគីពីសំណាក់ រដ្ឋាភិបាលអ៊ុយក្រែន ប៉ុន្តែក៏បានប្រាប់ទៅសមភាគីរុស្ស៊ី ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលដល់កិច្ចពិភាក្សាថ្ងៃក្រោយ។

មេដឹកនាំទំាងពីរ បានធ្វើជាអាជ្ញាកណ្តាលក្នុង កិច្ចប្រជុំកាលពីដើមខែនេះ រវាងមេដឹកនាំរដ្ឋាភិបាលទីក្រុង កៀវ និងរដ្ឋាភិបាលទីក្រុង មូស្គូ ដើម្បីបំបែកភាពទល់ច្រក និងបានអំពាវនាវឲ្យគ្រប់ ភាគីពាក់ព័ន្ធទំាងអស់ក្នុងជម្លោះ ត្រូវបញ្ឈប់ការប្រយុទ្ធគ្នា និងបានស្នើទៅប្រធានាធិបតីរុស្ស៊ី បន្តកិច្ចពិភាក្សាតទៅមុខទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>