សៀមរាប ៖ ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ (FSUN TOURIST) គឺជាក្រុមហ៊ុន ទេសចរណ៍ ជប៉ុនដ៏ធំមួយ នៅក្នុងខេត្តសៀមរាប តាមរយះ ថ្នាក់ដឹកនាំ និងបុគ្គលិក សហការជាមួយ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានបើកយុទ្ធនាការ ចុះសំអាត បរិស្ថាន នៅកណ្តាលក្រុងសៀមរាម ដើម្បីចូលរួម លើកកម្ពស់ អនាម័យ និងសោភ័ណភាព នៅទីក្រុងទេសចរណ៍ មួយនេះ ដើម្បីធ្វើការទាក់ទាញ ក្រុមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាលពីថ្ងៃអាទិត្យ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ (FSUN TOURIST) គឺជាក្រុមហ៊ុន ទេសចរណ៍ ជប៉ុនដ៏ធំមួយ នៅក្នុងខេត្តសៀមរាប បានដំណើរការ ប្រហែល២០ឆ្នាំមកហើយ និងមានទីតាំង នៅ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ តំណាង ក្រុមហ៊ុន បានថ្លែងឲ្យដឹងថា ដោយសារតែឃើញថា សព្វថ្ងៃនេះកំណើន ប្រជាជន មានការកើន ឡើងខ្ពស់ រួមទាំងកំណើន នៃភ្ញៀវទេសចរ ដែលជាកត្តាធំ មួយប៉ះពាល់ ដល់បរិស្ថានទីក្រុង ។ ដូចនេះ ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ បានបង្កើតគំរោងសំអាតទីក្រុង មួយដែលមានឈ្មោះថា ហ្រ្គីនអង្គរប្រូជិក (Green Angkor Project) ទាំង
មគ្គុទេសក៍ ទាំងតៃកុងឡាន បុគ្គលិក ក្នុងការិយាល័យ និងបុគ្គលិក ដែលពាក់ពន័្ធទាំងអស់ ប្រមាណជា១០០នាក់ចូលរួម ក្នុងគំរោងមួយនេះ ។ តំណាងក្រុមហ៊ុន បានបន្តទៀតថា ក្រុមហ៊ុន ចង់ចូលរួម ចំណែកខ្លះ នៅក្នុងសង្គមក៏ដូចជា ចង់អោយខេត្តសៀមរាប របស់យើង ដែលជាតំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្ត រក្សាបាននូវ ភាពស្អាត ពណ៌បៃតង ដែលអាចធ្វើអោយការរស់នៅ របស់ប្រជាជន ក្នុងតំបន់មានភាពស្រស់ស្រាយ មានអនាម័យ មានសុខភាពល្អ ជាពិសេស អាចធ្វើអោយអ្នកដែលមកកំសាន្ត ទាំងភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ បានត្រជាក់ភ្នែក ទទួលបាននូវ អារម្មណ៍ល្អហើយ ក៏ជាកិត្តិយស មួយសំរាប់ ខេត្តយើង ទាំងមូលផងដែរ ។
កាលណា បរិស្ថានស្អាតនោះ កំណើននៃទេសចរណ៍ ក៏កាន់តែកើនឡើងនោះ យើងទាំងអស់គ្នា ក៏កាន់តែមានការងារ ធ្វើច្រើនដែលអាចរកចំណូលបានថែម មួយកំរិតទៀត។ ក្រុមហ៊ុន បានដើរសំអាតពីចាយ អង្គរវត្តម៉ាស្សា ដែលជាការិយាល័យ របស់ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ កាត់តាម មន្ទីរពេទ្យកុមារ ជ័យវរ័ន្មទី៧កន្លែង ត្រួតពិនិត្យដងផ្លូវ ទៅប្រាសាទអង្គរវត្ត តាមបណ្តោយ គូរទឹក ប្រាសាទរហូត ដល់បរិវេណមុខប្រាសាទ អង្គរវត្តទាំងមូលរួចហើយ យើងជួបជុំគ្នាសំរាក បាយថ្ងៃត្រង់ នៅជិតស្រះទឹកមុខអង្គររួចឡើង រថយន្ត ត្រឡប់មក ក្រុមហ៊ុនវិញ ជាកិច្ចបញ្ចប់នៃគំរោង មួយនេះ ។
ក្រុមហ៊ុនបានផ្តល់ជូននូវ អាវយឺតរបស់ ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់មធ្យោបាយ ធ្វើដំណើរពេល ត្រឡប់មកវិញ ថង់ខ្មៅដាក់សំរាម និងស្រោមដៃបាយកញ្ចប់ យ៉ាងពិសេស និងភេសជ្ជះ (សំរាប់អាហារថ្ងៃត្រង់) អត្ថប្រយោជន៍ចំពោះ អ្នកដែលចូលរួម បានចូលរួមចំណែក ជួយដល់សង្គម ក៏ដូចជា ខេត្តយើងទាំងអស់គ្នា បានបញ្ចេញកំលាំងពលកម្ម ក៏ដូចជា ការហាត់ប្រាណ នាំមកនូវសុខភាពល្អ ស្វែងយល់ពីអត្ថប្រយោជន៍ និងតំលៃនៃបរិស្ថានស្អាត និងការរស់នៅស្អាត បានចូលរួមធ្វើការងារ ជាក្រុមបង្កើត ភាពស្និទស្នាល និងរាប់អានមិត្តបានកាន់តែច្រើន ជាគំរូល្អដល់អ្នកដទៃ យើងខ្ញុំទាំងអស់គ្នា នៅក្នុងក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់សង្ឃឹម យ៉ាងមុតមាំថា គំរោងមួយនេះបាន ដំនើរការទៅយ៉ាងល្អនិងមានខ្លឹមសារ ដើម្បីអត្ថប្រយោជន៍ដល់ ក្រុងសៀមរាបក៏ដូចជាទីរួមខេត្តយើងទាំងមូលផងដែរ៕