Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ច្បាប់ស្តីពី ធានារ៉ាប់រង ត្រូវបានអនុម័ត

$
0
0

ភ្នំពេញ៖ ច្បាប់ពីធានារ៉ាប់រង ត្រូវបានអនុម័ត ដោយសំឡេងជាឯកច្ឆ័ន្ទ ៦៦លើ៦៦ នាកិច្ចប្រជុំសភា ពេញអង្គ នាព្រឹក ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះ។

សេចក្តីព្រាងច្បាប់ ដែលមាន ១៤ជំពូក ចែកចេញជា ១១៤មាត្រា ដើម្បីរួមចំណែកសម្រេចបាន និងការរក្សាបាន កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព រួមទាំងការអភិវឌ្ឍវិស័យ សង្គមកិច្ចដ៏រឹងមាំ ដែលនឹងធានាកម្រិតជីវភាព និងសុខដុមភាព របស់ប្រជាជន ឲ្យប្រសើរឡើងជាលំដាប់។ នេះបើយោងតាមសេចក្តីថ្លែងហេតុ របស់ រាជរដ្ឋាភិបាលកម្ពុជា៕

លោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នៅ ក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភាកម្ពុជា ថា “កម្ពុជារបស់យើង កំពុងតែអនុវត្តរបប សេដ្ឋកិច្ចទីផ្សារ សេរី ធានារ៉ាប់រង គឺចាំបាច់បំផុត ហើយ ខ្ញុំបានគិត តាំងពីឆ្នាំ១៩៩២ថា បើសិនចង់ជំរុញឲ្យ ប្រទេសកម្ពុជារបស់យើងនេះ អភិវឌ្ឍបានលឿន គឺចាំបាច់ត្រូវជំរុញវិស័យ ធានារ៉ាប់រងនេះ ដើម្បី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច”។

លោកបានបន្ថែមថា វិស័យធានារ៉ាប់រងនេះ គឺទូលំទូលាយណាស់ ជាពិសេសអ្នក ដែល យកប្រាក់មកដាក់ វិនិយោគ នៅកម្ពុជា គេត្រូវការចាំបាច់ត្រូវតែមាន ការធានាច្រើនយ៉ាងមានធានា ទុនវិនិយោគរបស់គេ, ធានាអាយុ ជីវិត របស់ពួកគេ ដែលមកកម្ពុជា, ធានាសន្តិសុខរបស់គេ នៅពេលការហោះហើរ ឬដឹកជញ្ជូននៅលើទឹកដី កម្ពុជា។

យោងតាមសេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ស្តីពី ការធានារ៉ាប់រង បានឲ្យដឹងថា វិស័យធានារ៉ាប់រង បានដើរ តួនាទីដ៏សំខាន់ ជាឧបករណ៍ហិរញ្ញវត្ថុ ដែលប្រជាជនអាចប្រើប្រាស់ សម្រាប់ការពារ ចំពោះការខាត់បង់នូវទ្រព្យ សម្បត្តិ និងដើមទុន ដែលបង្កឡើងដោយហានិភ័យ ច្រើនប្រភេទ ហើយ បង្កើតទំនុកចិត្ត និងសុវត្ថិភាពចំពោះ ធុរកិច្ច ការធ្វើផលិកម្ម និងពាណិជ្ជកម្ម ក៏ដូចជាសុវត្ថិភាពការរស់ នៅរបស់ប្រជាពលរដ្ឋ និងជាមួយនេះ បានរួម ចំណែក បង្កើនធនធាន ថែមទៀត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>