Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មនុស្សស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃសៅរ៍ មិ្សលមិញ ៨នាក់ និងរបួស ៧នាក់

$
0
0

ភ្នំពេញ៖ យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១០លើក (យប់ ០៥លើក), មានមនុស្សស្លាប់ ០៨នាក់ (ស្រី ០១នាក់) និងមានមនុស្ស របួសធ្ងន់ ០៣នាក់(ស្រី ០១នាក់) និង របួសស្រាល ០៤នាក់ (ស្រី០១នាក់) ។
ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១០លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៤គ្រឿង ក្នុង នោះម៉ូតូ ០៧គ្រឿង, រថយន្តធុនតូច ០៦គ្រឿង, រថយន្តធុនធំ ០១គ្រឿង, យានផ្សេងៗ ០១គ្រឿង និងថ្មើរជើងម្នាក់ ។

ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺល្បឿន ០៤លើក ,បត់គ្រោះថ្នាក់ ០២លើក, មិនប្រកាន់ស្ដាំ ០២លើក, ស្រវឹង ០២លើកក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០២នាក់)។ រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៤នេះ សរុប ចំនួន ៥៦៣គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៨៧គ្រឿង, រថយន្តដឹកដំណើរ ធុនតូច ២០៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០១គ្រឿង, រថយន្តដឹក ទំនិញធុនធំ ១៨៣ គ្រឿង និងរថយន្តដឹកទំនិញធុនតូច ៨៣គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួច នៅអធិការដ្ឋាននគរបាលស្រុក ៤៥គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត ៥១៨គ្រឿង។
កិច្ចប្រតិបតិ្តការ ប្រចាំថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៤ ត្រួតពិនិត្យគោលដៅដើម ទី ០១ខេត្ត (បាតើដំបង) (មាន ០១ គោលដៅ)។ ត្រួតពិនិត្យលើល្បឿន ០៣ ខេត្ត (ខេត្តព្រៃវែង, ពោធិ៍សាត់, និងខេត្តសៀមរាប) (មាន ០៣គោលដៅ)។ ត្រួតពិនិត្យស្រវឹង-មួក-កញ្ចក់យប់ ០២ខេត្ត (ខេត្ត កណ្តាល ,និងខេត្តកំពង់ស្ពឺ ) ( មាន ០២ គោលដៅ)។ ត្រួតពិនិត្យផ្លាកលេខ-មួក-កញ្ចក់ ០៩ខេត្ត (ខេត្តបាត់ដំបង, កំពង់ឆ្នាំង, សៀមរាប, ក្រចេះ, ស្ទឹងត្រែង, ព្រៃវែង, ពោធិ៍សាត់និងកំពត, និង ខេត្តប៉ៃលិន ( មាន ១៩ គោលដៅ) ៕


Viewing all articles
Browse latest Browse all 8042

Trending Articles