ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤បានដកស្រង់សម្តីលោក Han Changfu រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលលោកបាន បញ្ចេញឲ្យដឹងថា ប្រទេសចិននឹងអភិវឌ្ឍ ៨០០ លានមូរ (៥៣.៣ លានហិកតា) នៃដីកសិកម្ម រាំងស្ងួតនិងទឹកជំនន់ នៅត្រឹមឆ្នាំ២០២០ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានា បាននូវទិន្នផលស្បៀង។
លោក Han បានសង្កត់ធ្ងន់នៅក្នុង វគ្គបណ្តុះបណ្តាលមួយ នៅលើទិន្នផលគ្រាប់ធញ្ញជាតិ ថាការរាំងស្កាត់ដោយ ធនធានដីនិងទឹក ប្រទេសចិនគួរតែ ពឹងផ្អែកលើបច្ចេកវិទ្យា និងពូជថ្មី ដើម្បីទាញយកទិន្នផលអតិបរមា។ ជាមួយនឹងការធ្លាក់ចុះ ដីដាំដំណាំ និងរីករាលដាល នៃការបំពុលដីនោះ ការធានាទិន្នផលដើម្បី បំពេញតាមតម្រូវការ របស់មនុស្សជាងមួយពាន់លាននាក់ គឺជាអាទិភាពសម្ខាន់បំផុត។
បន្ទាត់ពណ៌ក្រហមធានាថា ដីដាំដុះនោះមិនត្រូវធ្លាក់ចុះតិចជាង ១២០ លានហិកតា ហើយនៅក្នុងឆ្នាំ ២០១៣ ទិន្នផលគ្រាប់ធញ្ញជាតិបានកើនឡើង ២,១ ភាគរយដែលមាន បរិមាណច្រើនជាង ៦០០ លានតោនដែល ជាលើកទី ១០ នៃឆ្នាំដែលការផលិត បានកើនឡើង ។ កាលពីដើមខែនេះ លោក Han បានឲ្យដឹងថាប្រទេសចិន កំពុងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រមូលផលនៅ រដូវក្តៅនេះ៕