យ៉ាងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួចេញផ្សាយ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រ ទេសភូមា នឹងបង្កើនទំនាក់ទំនងត្រីភាគីផ្នែកកម្លាំងយោធា ជាមួយសហរដ្ឋអាម៉េរិក និងជប៉ុន។ នេះបើយោងតាម ការលើកឡើងរបស់ សារព័ត៌មានក្នុងស្រុកនាថ្ងៃសៅរ៍នេះ។
គណៈប្រតិភូដំណាងប្រទេស ភូមា និងអាម៉េរិកបានផ្លាស់ប្តូរមតិយោបល់ទាក់ទងនឹងដំណើរការនៃលទ្ធិប្រជាធិប តេយ្យ និងកំណែទម្រង់ក្នុងពេលបច្ចុប្បន្ន ការគោរពសិទ្ធមនុស្ស ការរក្សាសន្តិភាព ការប្រព្រឹត្តទៅនៃកិច្ចការបស់ សភា និងការផ្តល់ដីស្រែចម្កាដែលធ្លាប់កាន់កាប់ដោយយោធាទៅកាន់ប្រជាពលរដ្ឋវិញជាដើម។ នេះបើយោង តាមតាមសារព័ត៌មាន New Light of Myanmar។
ប្រធានបទសំខាន់បំផុតនៃកិច្ចពិភាក្សានេះ ទាក់ទងនឹងការបង្កើនទំនាក់ទំនងទ្វេភាគីផ្នែកកម្លាំងប្រដាប់អាវុធ នៃ ប្រទេសទាំងពីរ។ ស្របគ្នានេះដែរ ប្រទេស ភូមាក៏បាន ធ្វើកិច្ចជំនួបជាមួយគណប្រតិភូដំណាងប្រទេស ជប៉ុន ក្នុងថ្ងៃតែមួយផងដែរ។ ភាគីទាំងពីរ ក៏បានផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរវគ្គ បំពាក់បំប៉នដល់កងកម្លាំង នៃប្រ ទេសទាំងពីរ រួមជាមួយនឹងការប្រកួតកីឡាមិត្តភាព និងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងកងកម្លាំងប្រទេស ទាំងពីរផងដែរ៕