ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤បានឲ្យដឹងថា មន្រ្តីឧតុនិយមរបស់ ប្រទេសចិន កាលពីថ្ងៃអាទិត្យ បានបន្ត ការប្រុងប្រយ័ត្ន ភ្លើងពណ៌ខៀវដែលជា កម្រិតទាបបំផុត នៅក្នុងប្រព័ន្ធព្រមាន ទាំងបួនប្រភេទរបស់ខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់មួយចំនួន នៃភាគខាងត្បូង ។
មជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីពេលនេះទៅរហូតដល់ ព្រឹកថ្ងៃចន្ទ ភ្លៀងឬព្យុះខ្លាំងនឹងប៉ះពាល់ដល់ តំបន់មួយចំនួន នៅក្នុងខេត្ត ស៊ីឈួន យូនណាន គួយចូវ ក្វាងទុង ហៃណាននិង ហ្វូជាង ក៏ដូចជាតំបន់ស្វយ័ត គ័ងស៊ីហ្សួង និងតំបន់ស្វយ័តទីបេផងដែរ។
ទីភ្នាក់ងាកណ្តាល បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់ពី ១០០ ទៅ ១២០ មីល្លីម៉ែត្រនឹងត្រូវបានគេ មើលឃើញនៅតាមកន្លែងខ្លះ នៃតំបន់ដែលបានរៀបរាប់ខាងលើនេះ។
NMC បានព្រមានថារដ្ឋាភិបាល ក្នុងស្រុកគួរតែចាត់វិធានការ ជាបន្ទាន់ប្រឆាំង នឹងព្យុះ ការកាត់ផ្តាច់ការផ្គត់ផ្គង់ ថាមពលនៅក្នុងតំបន់ ខាងក្រៅដែលមាន គ្រោះថ្នាក់និង ការពារគ្រោះមហន្តរាយ ខ្លាំងខ្លាណាមួយរួម ទាំងគ្រោះទឹកជំនន់និងការបាក់ដីភ្នំផងដែរ។ ប្រទេសចិនមានប្រព័ន្ធ ពណ៌កូដព្រមានបួនប្រភេទ ពណ៌ក្រហមតំណាងឲ្យ ការព្រមាន ធ្ងន់ធ្ងរបំផុតដែលបន្ទាប់មក មានពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕