ភ្នំពេញ ៖ នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋាន បញ្ជូនសារ អគ្គបញ្ជាការ ប្រមាណ២០០នាក់ បានចូលរួម ក្នុងកម្មវិធីបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត ក្រោមការឧបត្ថម្ភ ដោយក្រុមហ៊ុន ទឹកពិសាវីតាល់ ដែលប្រព្រឹត្ត ទៅនៅថ្ងៃចន្ទ ទី៣០ ខែ មិថុនា ឆ្នាំ២០១៤នេះ នៅបញ្ជាការដ្ឋាន បញ្ជូនសារ ផ្ទាល់តែម្តង ក្រោមអធិប តីភាព របស់លោកឧត្តមសេនីយ៍ទោ គឹម ហួត មេបញ្ជាការរង នៃបញ្ជាការដ្ឋានបញ្ជូនសារ ។
នេះជាលើកទីមួយ ដែលបញ្ជាការដ្ឋាន បញ្ជូនសារបានសហការ ជាមួយនឹង មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម កម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ។ កម្មវិធីនេះប្រព្រឹត្តទៅផ្តោតលើប្រធានបទ «បរិច្ចាគ ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស» ដោយរំពឹងថា នឹងអាចទទូល បានឈាមប្រមាណជាង ១០០ប្លោក ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយកង្វះខាត នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស ។
លោកជុនហៀង ថាវសិទ្ធ នាយកគ្រប់គ្រងផ្នែកទីផ្សារ នៃក្រុមហ៊ុន ខបភើរេសិន វីតាល់ ដែលជាតំណាង នៃការឧបត្ថម្ភកម្មវិធី បានមានប្រសាសន៍ នៅពេលថ្មីៗនេះ ក្នុងកម្មវិធីបរិច្ចាគឈាម នៅសាលាវិទ្យាសាស្ត្រ សុខាភិបាលថា «ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដែលមិនអាចកាត់ថ្លៃបាន ព្រោះគ្រាន់ តែឈាម របស់យើងមួយ ប្លោកអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ ដូច្នេះហើយបានជាក្រុមទឹកពិសា វីតាល់តែង តែគាំទ្រយ៉ាងពេញ ទំហឹង ចំពោះកម្មវិធីបរិច្ចាគឈាម ដើម្បីបញ្ជាក់ពីការចូល រួមយ៉ាងសកម្ម ក្នុងអំពើ មនុស្សធម៌របស់សង្គម ដើម្បីឆ្លើយតប និងចក្ខុវិស័យ របស់ក្រុមហ៊ុនទឹកពិសារ វីតាល់។»
ស្របពេលជាមួយគ្នានេះផងដែរ ក្រុមកងពល នៃអគ្គបញ្ជាការដ្ឋាន បញ្ជូនសារ រួមទាំងលោកមេបញ្ជាការ ក៏បានសម្តែងនូវភាពសប្បាយរីករាយ និងស្វាគមន៍យ៉ាងខ្លាំង ចំពោះកិច្ចសហការរវាង មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុន ទឹកពិសាវីតាល់ ដែលបានរៀបចំកម្មវិធី សប្បុរសធម៌ ក្នុងអគ្គបញ្ជាការដ្ឋានកងបញ្ជូនសារ ដែលកម្មវិធីនេះ បានផ្តល់ឱកាសឲ្យបងប្អូន នាយទាហាន ពលទាហាន បានចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីរួមចំណែក ក្នុងការជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋកម្ពុជាទូទៅ ជាងនេះទៅទៀត លោកក៏សង្ឃឹមថាកិច្ច សហការនេះនឹង នៅតែបន្តធ្វើជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ជារឿយៗក្រុមហ៊ុនអិន វី ស៊ី ខបភើរេសិន វីតាល់តែងតែសហការ ជាមួយនឹងមជ្ឈ មណ្ឌលជាតិផ្តល់ឈាម និងសកម្មភាព មនុស្ស ធម៌ ក្នុងសង្គមជាច្រើនរូបភាពទៀត ដើម្បីបង្ហាញ ពីតម្លាភាព មូលនិធិ ២៥៛នៃការលក់ទឹកក្នុងមួយដបរបស់យើង។ ក្រុមហ៊ុន វីតាល់ក៏សន្យាផងដែរ ថានឹងបន្តគាំទ្រ ដល់អគ្គបញ្ជាការដ្ឋានបញ្ជូនសារ ចំពោះសកម្មភាពមនុស្សធម៌ ដទៃទៀតនាពេលអនាគតខាងមុខ ។
លោកឧត្តមសេនីយ៍ទោ គឹម ហួត មេបញ្ជាការរង នៃបញ្ជាការដ្ឋានបញ្ជូនសារ ក៏បានថ្លែងអំណរគុណដល់ នាយទាហាន ពលទាហាន ដែលបាននាំគ្នាបរិច្ចាគឈាម នាពេលនេះ ។
លោកបន្ថែមថា ការបរិច្ចាគឈាម គឺដើម្បីជួយសង្រ្គោះជីវិតជនរងគ្រោះទាំងឡាយណា ដែលត្រូវការឈាម។
តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដ៏បានថ្លែងអំណរគុណនាយទាហាន ពលទាហាន នៃទីបញ្ជាការដ្ឋានបញ្ជូនសារ ដែលបានបរិច្ចាគឈាមនាពេល នេះ ៕