ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី វិចតូរីយ៉ា នូឡង់ ពីថ្ងៃសុក្រ បានសម្តែង ការស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បណ្តាមេដឹកនំាំ អាស៊ានទាំង១០ ដែលបានសម្រេច នូវការអនុម័ត សេចក្តីថ្លែងសទ្ធិមនុស្សរបស់ខ្លួន ប៉ុន្តែខ្លួនក៏ភ្ជាប់មកជាមួយ នឹងការ កង្វល់ផងដែរ។
យោងតាម សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបានតាមរយៈអ្នកនាំពាក្យ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ឱ្យដឹងថា សេចក្តីថ្លែងការណ៍ជា សាកលស្តីអំពីសិទ្ធិ មនុស្ស(UDHR) បង្ហាញ ឬលាតត្រដាងនូវ គោលការណ៍ សិទ្ធិមនុស្សជាសកលថា គឺជាការផ្តល់សិទ្ធិដល់មនុស្ស គ្រប់រូបគ្រប់ទីកន្លែង ការបង្កើត ខ្សែបន្ទាត់ គោលអប្បរមា មួយសម្រាប់ ការពារសិទ្ធិមនុស្ស។
ការប្រកាសនៅក្នុងតំបន់ជាច្រើន គឺជាមធ្យោបាយ ដ៏មានប្រយោជន៍មួយ ដើម្បីពង្រឹងការ អនុវត្តន៍សិទ្ធិមនុស្ស និងកាតព្វកិច្ចផ្សេងៗ នៃសេចក្តីថ្លែងការណ៍ ដូចដែលបានចែងនៅក្នុង សេចក្តីប្រកាស ជាសាកលស្តីអំពីសិទ្ធិមនុស្ស និងសិន្ធិសញ្ញា អន្តរជាតិស្តីអំពី សិទ្ធិនយោបាយ និងសង្គមស៊ីវិល (ICCPR)។ "ដោយសារហេតុផលនេះហើយ យើងសូមគាំទ្រ ជាចម្បងនូវកិច្ចខិតខំប្រឹងប្រែង ជាច្រើនរបស់អាស៊ាន (ASIAN) ដើម្បីអភិវឌ្ឍ ឬបង្កើតសេចក្តីប្រកាស សិទ្ធិមនុស្សក្នុងតំបន់មួយ"។
ស្របពេលផ្នែកខ្លះ នៃសេចក្កីថ្លែងការណ៍ របស់អាស៊ានបាន អនុម័តចូលជាធរមាន នៅថ្ងៃទី១៨ ខែវិច្ឆិកា តាមគន្លងនៃUDHR លោកស្រី វិចតូរីយ៉ា ថ្លែងថា "យើងមានការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាថា គោលការណ៍ និងមាត្រាជាច្រើន នៃសេចក្តីប្រកាសរបស់ អាស៊ានអាចនឹងចុះខ្សោយនិងធ្វើឲ្យសឹករិចរិល ដល់សិទ្ធិមនុស្ស ជាសកល និងសេរីភាព ដែលជាមួលដ្ឋានគ្រឹះ ដែលបានចែងនៅក្នុង សេចក្តីថ្លែងការណ៍ ជាសកលស្តីអំពីសិទ្ធមនុស្ស"។
លោកស្រី បន្តថា ផ្នែកគួរអោយព្រួយបារម្ភ រួមមាន ការប្រើប្រាស់ក្នុងទម្រង់ជា “លិទ្ធិវប្បធម៌និយម” លើកឡើងថា សិទ្ធិទាំងឡាយ នៅក្នុង UDHR មិនអាចដាក់អោយ អនុវត្តន៍គ្រប់កន្លែងបានទេ ហើយការចែងលក្ខខណ្ខច្បាប់ក្នុងស្រុក អាចធ្វើអោយមានបញ្ហា ដល់សិទ្ធិមនុស្សជាសកល ការពិពណ៌នា មិនគ្រប់ជ្រុងជ្រោយ នៃសិទ្ធិមនុស្ស នីមួយៗត្រូវបានគេរំឮក នៅកន្លែងផ្សេងទៀត ការណែនាំពីការ កំណត់ថ្មីម្លែកៗ ចំពោះសិទ្ធិមនុស្ស និងភាសារ ដែលអាចត្រូវអាន លើកឡើងថា សិទ្ធិផ្ទាល់ខ្លួន គឺជាបញ្ហាឬប្រធានបទ ចំពោះក្រុមវេតូ៕