-ឡោ សំណាង អំពាវនាវឱ្យរដ្ឋមន្ដ្រី ក្រសួងអប់រំ បើកអាជីវកម្ម របស់ខ្លួនឡើង វិញ កុំស្ដាប់ភាគីម្ខាង
ភ្នំពេញ ៖ ក្រោយពីមានការចុះផ្សាយ នៅលើគេហទំព័រដើមអម្ពិល ស្ដីពីការប្រើ អំពើហិង្សា លើអ្នកគ្រូម្នាក់ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ បណ្ដាលឱ្យរងរបួសរួចមក នៅ រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤នេះ កីឡាករប្រដាល់ ដែលមានឈ្មោះល្បីឡោ សំណាង បានចេញមកបដិសេធនិងលើក ឡើងពីហេតុផលរបស់ខ្លួន ជុំវិញករណីទាំង នេះ ។
ឡោ សំណាង ក៏បានអំពាវនាវនិងអង្វរក ដល់រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ករ លោកហង្សជួន ណារ៉ុន ឱ្យបើកអាជីវកម្ម ផ្ញើកង់ ម៉ូតូរបស់ខ្លួនឡើងវិញ ហើយសូម ស្ដាប់ហេតុផលទាំងសងខាង កុំឱ្យស្ដាប់ ហេតុផលតែភាគីម្ខាង ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤នេះ កីឡាករប្រដាល់ ឡោ សំណាង បានរៀបរាប់ពីហេតុការណ៍នោះ កាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ អ្នកគ្រូម្នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានបើករថយន្ដលុច្សស៊ីស ខ្រ៣០០ ចូលតាមច្រកក្លោងទ្វារ ដែលមានលោកនិង ក្រុមគ្រួសារបើកផ្ញើកង់ម៉ូតូ ។ ពេលអ្នកគ្រូ ម្នាក់នោះបើកចូល ក៏បានប៉ះនិងកន្ដ្រកដាក់ លុយ ដាក់ឥវ៉ាន់របស់លោក បណ្ដាលឱ្យប៉ើង និងធ្លាក់លុយ រប៉ាត់រប៉ាយ ប៉ុន្ដែអ្នកគ្រូ មិនបានឈប់រថយន្ដចុះមកនិយាយនិងសុំ ទោសនោះឡើយ បែរជាបើកចូលទៅក្នុងសាលាបាត់ ។
ឡោ សំណាង បានរៀបរាប់ទៀតថា គាប់ជួននៅថ្ងៃនោះ ម្ដាយក្មេករបស់គាត់ មកលេង ឃើញហេតុការណ៍នេះ ក៏ដើរទៅ សួរនាំអ្នកគ្រូនៅក្នុងបន្ទប់រៀន ដោយនិយាយថា “នាងបុកតុខ្ញុំឱ្យដួលហើយ ហេតុអ្វីមិនសុំទោស ពេលនោះអ្នកគ្រូបាន ឆ្លើយមកវិញ អញអត់ដឹង” ។
ឡោ សំណាង បានបន្ដទៀតថា ក្រោយ ពីប៉ះពៀរពាក្យសំដីជាមួយគ្នារវាងអ្នកគ្រូ និងម្ដាយក្មេករបស់ខ្លួន ស្រាប់តែភ្លាមៗនោះ ម្ដាយក្មេកនិងអ្នកគ្រូ បានប្រតាយប្រតប់គ្នា ចាប់បោចសក់គ្នាទៅវិញទៅមក បណ្ដាលឱ្យ មានឈាមតាមត្រចៀក ។ ដោយឃើញ ស្ថានភាពបែបនេះ ឡោ សំណាង បានចូល ទៅឃាត់ ដោយយកដៃ ញែកពួក គាត់ទាំងពីរនាក់ បែកចេញពីគ្នា ប៉ុន្ដែដោយ សាររឿងបែបនេះហើយ ដែលធ្វើឱ្យអ្នកគ្រូ ចោទប្រកាន់មកលើលោក ថាបានវាយនិង ប្រើអំពើហិង្សាលើ ។
ក្រោយពីមានករណីនេះ អ្នកគ្រូ លោកគ្រូ មួយចំនួន បានសរសេរពាក្យបណ្ដឹង ទៅកាន់រដ្ឋមន្ដ្រី ក្រសួងអប់រំ រហូតដល់មានការសម្រេចផ្អាក អាជីវកម្មផ្ញើកង់ម៉ូតូ របស់លោកតែម្ដង ខណៈដែលកុងត្រា នៃការផ្ញើកង់ម៉ូតូ និង បញ្ចប់នៅឆ្នាំ២០១៧ ។
ឡោ សំណាង បានបញ្ជាក់ថា លោក មិន បានវាយអ្នកគ្រូនោះឡើយ ហើយការសម្របសម្រួល ក៏បានចប់សព្វគ្រប់ផងដែរ ។
កីឡាករប្រដាល់រូបនេះ បានសង្កត់ធ្ងន់ ថា “ខ្ញុំអត់បានវាយទេ បើខ្ញុំវាយ ខ្ញុំនឹងមាន ទោស” ។
ចំពោះការសម្រេចរបស់រដ្ឋមន្ដ្រីក្រសួង អប់រំ បិទអាជីវកម្មផ្ញើកង់ ម៉ូតូរបស់លោក កីឡាករប្រដាល់រូបនេះ ស្រែកថា អយុត្ដិធម៌ ដោយសារតែលោករដ្ឋមន្ដ្រី មិនបានសួរហេតុ ផលទាំងសងខាង ។
ឡោ សំណាង បានបញ្ជាក់ថា “ការបិទ អាជីវកម្មនេះ មិនត្រឹមត្រូវទេ ខ្ញុំអង្វករ ខ្ញុំ សំណូមពរ ដល់ឯកឧត្ដមរដ្ឋមន្ដ្រី ពិនិត្យមើល ឡើងវិញ ចំពោះករណីនេះ” ។
ចំពោះព័ត៌មាននិងការលើកឡើថា ឡោ សំណាងនិងក្រុមគ្រួសារយកផ្លូវជុំវិញវិទ្យាល័យព្រះស៊ីសុវត្ដិ ដាក់លក់និងលក់បន្ដទៅឱ្យ អាជីវករផ្សេងទៀតនោះ ត្រូវបានលោកឡោ សំណាង អះអាងថា “ខ្ញុំ គ្មានសិទ្ធិដើរយកលុយពីអាជីវករនោះទេ ហើយខ្ញុំក៏គ្មានសិទ្ធិយកដីរបស់រដ្ឋទៅធ្វើអាជីវកម្មនោះដែរ រឿងពុករលួយរបស់លោកនាយក ជារឿងរបស់គាត់ មិនពាក់ព័ន្ធនិងខ្ញុំ នោះទេ” ។
បើតាមឡោ សំណាង កិច្ចសន្យាជួល កន្លែងផ្ញើម៉ូតូ កង់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ត្រូវ បានអាក់ខាន ដោយសារតែអាជីវកម្មរបស់ លោក ត្រូវបានបញ្ជាឱ្យបិទ ។ សម្រាប់មួយ ឆ្នាំ លោកត្រូវបង់ជូនសាលា ចំនួន១១០០០ ដុល្លារ ដូច្នេះលោកសង្ឃឹមថា លោករដ្ឋមន្ដ្រី ក្រសួងអប់រំនិងពិនិត្យមើលករណីនេះឡើង វិញ ជាក់ជាមិនខានឡើយ។