ក្រចេះ ៖ មនុស្សប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា លង់ទឹកអណ្ដូងស្លាប់ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤នេះ ព្រោះតែចុះទៅជួយសត្វឆ្កែ ដែលធ្លាក់ទៅក្នុងអណ្ដូង ស្ថិតនៅភូមិល្អៀក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។
តាមរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ ម្ចាស់ផ្ទះឃើញសត្វឆ្កែរបស់ខ្លួន ធ្លាក់ចូលទៅក្នុងអណ្ដូង ក៏ចុះទៅជួយ បានដាច់ដង្ហើមស្លាប់នៅក្នុងអណ្ដូង ដោយឃើញដូច្នោះ បុរសអ្នកជិតខាងម្នាក់ ក៏ចុះទៅជួយ ហើយក៏បានស្លាប់នៅក្នុងនោះផងដែរ ដោយឃើញហេតុការណ៍បាត់យូរ ម្ដាយជាម្ចាស់អណ្ដូង ក៏បានចុះទៅជួយផងដែរ ហើយក៏បានស្លាប់ជាមួយគ្នា នៅក្នុងអណ្ដូងនោះដែរទៅ៕