កំពង់ស្ពឺ ៖ លោកឧកញ៉ា កង សូសាទី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ បានចួលរួមជាអធិបតីភាព ក្នុងពិធីរំលឹកខួបលើកទី៦៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីលោកប្រធានបក្ស ឃុំអានសន្ទរកថា សម្តេចទាំងបីជូនសមាជិកបក្ស ដែលរួមមក លោក ឧកញ៉ា កង សូសាទី បាននាំយកនៅការផ្តាំផ្ញើ ការសាកសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាកម្ពុជា ដែលលោកតែងតែ បារម្ភពីសុខទុក្ខប្រជាជនជានិច្ច។
លោកឧកញ៉ា បន្តថា ក្នុងរយៈពេលជាង ៦ទសវត្សរ៍នេះ គណបក្សបានប្រកាន់ ខ្ជាប់នូវសារជាតិ ឥតប្រែប្រួលរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយបាន សម្រចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ មាតុភូមិ និងប្រជាជន។
លោកបន្ថែមទៀតថា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ នូវដំណាក់កាលនានា យ៉ាងលំបាក លំបិនជាទីបំផុត ក្នុងការស្តារ និង កសាងប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម និងរបបប្រល័យពូជ សាសន៍ ឲ្យប្រែក្លាយជាប្រទេសមួយ ប្រកបដោយសន្តិភាព ស្ថិរភាព និងកំពុងមានការអភិវឌ្ឍគ្រប់ វិស័យ ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលកំពុងស្ថិត នៅក្នុងសម័យអាណាព្យាបាល របស់ប្រទេសបារាំង នៅឡើយ ៕