Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្នងការ ខេត្តបន្ទាយមានជ័យ នាំយកទៀនវស្សា និងបច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តចំនួន៤ និងសំណេះសំណាល ជាមួយ សមាជិកបក្ស ពលករ ចំណាកស្រុក និងសិស្ស

$
0
0

បន្ទាយមានជ័យ៖ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងក្រុមការងារ របស់ខ្លួន កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ បាននាំយកទៀនវស្សា សម្ភារះ និងបច្ច័យ មួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន៤វត្ត នៅក្នុង ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងក្រុមការងារ ក៏បានជួប សំណេះសំណាល ជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ពលករ ចំណាកស្រុក រដ្ឋអំណាច ភូមិ ឃុំ ចំនួន១៥១នាក់ ព្រមទាំងសិស្ស ជាង២០០នាក់ផងដែរ។

សម្រាប់ព្រះសង្ឃ មួយវត្ត ត្រូវបានស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានប្រគេនទៀនវស្សាមួយគូ ថវិកាចំនួន១០ម៉ឺនរៀល ស្លាដក ទឹកសុទ្ធ ទឹកក្រូច ប្រេងចំនួន៣០លីត្រ និងអង្ករចំនួន៥០គីឡូក្រាម ផងដែរ។

ដោយឡែក សម្រាប់អ្នកដែលបាន ចូលរួម ដូចជា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ពលករ ចំណាកស្រុក និងសិស្សនោះ ទទួលបានម្នាក់ ថវិកាចំនួន១៥០០០រៀល។ សម្រាប់ថវិការួម ដែលលោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងក្រុមការងារ ផ្តល់ជូននោះ មានចំនួន ៤៥២៩០០០រៀល ។

នៅចំពោះមុខ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះការគាំទ្រ គណបក្ស ប្រជាជន របស់បងប្អូន ដើម្បីឲ្យ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ។

លោកស្នងការ ក៏បានធ្វើការពន្យល់ ចំពោះស្ថានភាពនយោបាយ បច្ចុប្បន្ន ដែលបាននិងកំពុង កើតឡើង ហើយគណបក្សប្រឆាំង កំពុងរកយុទ្ធវិធី គ្រប់បែបយ៉ាង ដើម្បីឲ្យប្រទេសជាតិ មានភាពចលាចល និងអស្ថេភាព ។

សម្រាប់ពលករ ចំណាកស្រុកវិញ ស្នងការនគរបាល ខេត្ត បានពន្យល់រាល់នូវបញ្ហាប្រឈម នានាដែលកើតមានឡើង នៅពេលទៅធ្វើការ ដោយខុសច្បាប់ ក្នុងប្រទេសថៃ និងបរទេស ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ មិនត្រូវចាកចេញ ទៅដោយខុសច្បាប់នោះឡើយ និងមិនត្រូវចាញ់ បោកមេខ្យល់នោះឡើយ ។

លោកថា សម្រាប់ការងារ នៅក្នុងប្រទេសកម្ពុជា មានយ៉ាងច្រើន ដូច្នេះម្នាក់ៗអាចរកការងារធ្វើ នៅក្នុងប្រទេស វាប្រសើរជាជាងការទៅធ្វើការងារ នៅបរទេស មិនស្របច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>