Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយក IMF ៖ រដ្ឋាភិបាល ទាំងឡាយ ត្រូវតែបង្កើន ការវិនិយោគទុន សាធារណៈ ឲ្យបានច្រើនឡើង ដើម្បីស្តារកំណើន សេដ្ឋកិច្ចពិភពលោក

$
0
0

អេហ្ស៊ង់-ប្រូវ៉ែនស៍ ៖ លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) នាយកមូលនិធិ រូបិយវត្ថុ អន្តរជាតិ (IMF) បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ថា រដ្ឋាភិបាលទាំងឡាយ ត្រូវតែបង្កើនវិស័យ វិនិយោគទុនសាធារណៈ ឲ្យមានសន្ទុះកើនឡើង ព្រោះថា អាចជួយជ្រោមជ្រែង ដល់ការស្តារឡើងវិញ នូវកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលបាន ។

នាយកមូលនិធិ ខាងលើបានធ្វើការព្យាករណ៍ឡើងថា កំណើនសេដ្ឋកិច្ចរបស់ពិភពលោក នឹងចាប់ផ្តើម ងើបឡើងវិញ នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៤ និងបន្តកើនឡើងទៀតនៅឆ្នាំក្រោយ ។

លោកស្រី ឡាហ្គាដ បានបញ្ជាក់ថា សម្រាប់ចិន ជាប្រទេសដែលមានសក្តានុពលខ្ពស់ ពោលលំដាប់ លេខ២ លើពិភពលោក និងជាប្រទេស ដែលជួយដល់កំណើនសេដ្ឋកិច្ចអន្តរជាតិ បាន ប៉ុន្តែមួយរយៈ កន្លងមកនេះ កំណើនសេដ្ឋកិច្ច របស់ប្រទេសនេះបានកើនឡើងយឺតជាងការរំពឹងទុក ។

លោកស្រីបានបន្ថែមថា បើទោះបីជាពីមុន កំណើនសេដ្ឋកិច្ចពិភពលោក ជួបនូវវិបត្តិហិរញ្ញវត្ថុសកលក្តី តែចាប់ពីពេលនេះតទៅ បណ្តារដ្ឋាភិបាលទាំងឡាយ ចាំបាច់ធ្វើគ្រប់សកម្មភាពទាំងអស់ ដើម្បីស្តារឲ្យ បាននូវកំណើនសេដ្ឋកិច្ចពិភពលោកយើងឡើងវិញបាន ។

គួរបញ្ជាក់ថា ការលើកឡើង របស់លោកស្រីនាយកមូលនិធីនេះ គឺបានធ្វើឡើង ខណៈដែលលោកស្រី ចូលរួមក្នុងសន្និបាតមួយ ដែលរៀបចំឡើង នៅក្រុងអេហ្សង់-ប្រូវ៉ៃន ភាគខាងត្បូង ប្រទេសបារាំង ដោយ លោកស្រីចង់សំដៅទៅ "សកម្មភាពទាំងឡាយ របស់ពិភពលោកកំពុងប្រសើរឡើងវិញបន្តិចហើយ ប៉ុន្តែអ្វីដែលយើងមើលឃើញនោះកំណើនសេដ្ឋកិច្ចវានៅខ្សោយនៅឡើយ ដោយសារតែកំណើន នៃ វិស័យវិនិយោគទុនសាធារណៈ នៅខ្វះចន្លោះប្រហោងច្រើន" ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>