-សមត្ថកិច្ច បន្ដចុះឆែកឆេរ ផ្ទះសំណាក់ តាតធូ នៅសង្កាត់វាលវង់ ដែលជនរងគ្រោះ ស្នាក់នៅ
ភ្នំពេញ ៖ អំពើឃាតកម្ម សម្លាប់រុំក្នុង វាំងននទៅលើ បុរសជនជាតិ អាមេរិកាំងម្នាក់ ហើយត្រូវបានគេ ប្រទះឃើញសព ត្រូវឃាតក យកទៅបោះចោល នៅលើគំនសំរាមក្បែរ មាត់ប្រឡាយ ជិតរបងសាលា បឋមសិក្សា ជា ស៊ីម ឈូកវ៉ា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកព្រលឹម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤នោះ ស្ថិតក្រោមការ ស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ជាទីបំផុត ពីសំណាក់ កម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការ ជាមួយកម្លាំង នគរបាល មូលដ្ឋាន និង មន្ដ្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ចំពោះការសម្លាប់ ជនបរទេសរូបនេះ ។
ជាក់ស្ដែង កម្លាំងនគរបាល ព្រហ្មទណ្ឌ សហការជាមួយកម្លាំង នគរបាល ខណ្ឌ៧មករា និងមន្ដ្រីស្ថានទូត អាមេរិក ដោយមានការ ឯកភាពពី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បាន ចុះទៅឆែកឆេរ បន្ទប់ស្នាក់នៅ របស់ជនរង គ្រោះ នៅបន្ទប់លេខ០១៨ នៃផ្ទះសំណាក់ តាតធូ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្រុមគណៈកម្មការ ចម្រុះ ដែលចុះទៅ ឆែកឆេរ និងត្រួតពិនិត្យ នៅផ្ទះសំណាក់ តាតធូ ទីកន្លែងដែល ជនរងគ្រោះស្នាក់នៅមុន ពេលស្លាប់ ខាងលើនេះ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការរង និងជាប្រធាន ការិយាល័យកណ្ដាល នគរបាលយុត្ដិ ធម៌ រាជធានីភ្នំពេញ និងមានការចូលរួមពី សំណាក់ លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរ បាល ខណ្ឌ៧មករា លោក អេង សោភា នាយ ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោក លន់ មុនីរត្ន័ នាយការិយាល័យ បច្ចេកទេស លោក មុំ ស៊ីថា នាយការិយា ល័យអន្ដោ ប្រវេសន៍ លោក អ៊ុច សុខធារត្ន័ ស្នងការរង លោកស្រី ទូច ថាឌី តំណាងម្ចាស់ ផ្ទះសំណាក់ តាតធូ លោក សាំង ចាន់ណា ជំនួយ ការកុងស៊ុល លោក អ៊ាវ រិទ្ធ នាយការិយា ល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ និងលោក ម៉ុក បូរុនឆស័ក្ដិ នាយនគរបាល ប៉ុស្ដិ៍វាលវង់ ។
ក្រុមចម្រុះ ខាងលើនេះ បានចុះទៅឆែក បន្ទប់របស់ ជនរងគ្រោះ កាលពីវេលារសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដោយចំណាយ ពេលប្រមាណ២ម៉ោង ហើយជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បានរកឃើញសម្ភារៈ មួយចំនួន ដូចជាទី១ កូនចាន មានជាប់កំទេច ទី២ កូនថង់បា្លស្ទិច មានកំទេច បន្ដិចពណ៌ថ្លា ទី៣ កូនកាំបិតមានជាប់កំទេច នៅចុងកាំបិត ពណ៌ថ្លា ទី៤ សំបកប៊ិច ចំនួនពីរ ទី៥ កៅស៊ូ កងមួយចំនួន ទី៦ កុំព្យូទ័រលេបថបមួយ គ្រឿង ទី៧ យូអេហ្វប៊ី មួយ និងទី៨ ខោអាវ និងឯកសារមួយចំនួន ។
មន្ដ្រីនគរបាល ដែលចូលរួម នៅក្នុងការ ត្រួតពិនិត្យបន្ទប់ របស់ជនរងគ្រោះស្នាក់នៅ ខាងលើនេះ បាននិយាយថា សម្រាប់សម្ភារៈ និងទ្រព្យសម្បត្ដិ របស់ជនរងគ្រោះ រួមមាន លេបថប យូអេសប៊ី ខោអាវនិងឯកសារនោះ ត្រូវបានប្រគល់ទៅឱ្យ តំណាងកុងស៊ុលស្ថាន ទូតអាមេរិក ដើម្បីបន្ដស្រាវជ្រាវ ។
សូមបញ្ជាក់ថា បុរសជនជាតិ អាមេរិកាំងម្នាក់ ត្រូវបានជនមិនស្គាល់មុខ សម្លាប់ហើយយក សពទៅរុំនិងវាំងនន ហើយយកទៅបោះចោល នៅលើគំន សំរាម ស្ថិតនៅក្បែរសាលាបឋម សិក្សាជាស៊ីមឈូកវ៉ា សង្កាត់គោក រកា ខណ្ឌ ពោធិ៍សែនជ័យ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានតាំងពី ព្រឹកព្រលឹម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤។
ការសម្លាប់ជនបរទេសខាងលើនេះ ត្រូវ បានសមត្ថកិច្ចសង្ស័យជារឿងឃាតកម្មផ្ដើម ចេញពីគំនុំ ប៉ុន្ដែកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរ បាលមូលដ្ឋាន របស់ខណ្ឌ ពោធិ៍សែនជ័យ បាន នឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុក ដាក់ ដោយមានការចូលរួមពីមន្ដ្រី ស្ថានទូត អាមេរិកនៅកម្ពុជា ដើម្បីរកឃើញឃាតក ពិតប្រាកដនៃការវាយសម្លាប់ជនរងគ្រោះ ខាងលើនេះ ។
មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០១៤ មានសេចក្ដីរាយ ការណ៍ថា ប្រជាពលរដ្ឋបានប្រទះឃើញមាន សាកសពម្នាក់ ត្រូវបានគេ រុំជិតដោយវាំងនន ពណ៌សផ្កា បោះចោលនៅលើគំនរសំរាមក្បែរ មាត់ប្រឡាយ ជិតរបងសាលា បឋមសិក្សា ជា ស៊ីមឈូកវ៉ា មិនពីពេលណានោះឡើយ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា ក្រោយ ពីទទួលបានព័ត៌មានខាងលើនេះរួចមក កម្លាំង នគរបាល ការិយាល័យកណ្ដាលយុត្ដិធម៌នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ ដោយមានការ ចូលរួមសហការពីមន្ដ្រីស្ថានទូតអាមេរិក និងមានការឯកភាពពីតំណាង អយ្យការផង នោះ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យទៅលើសាកសពជនរង គ្រោះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីហែកវាំងននចេញពីសពនោះ បានបង្ហាញឱ្យ ឃើញជនរងគ្រោះជាជនជាតិ អាមេរិកាំង ហើយបើតាមការពិនិត្យលិខិត ឆ្លងដែនដែលនៅជាប់ ជនរងគ្រោះបានបង្ហាញ អត្ដសញ្ញាណឈ្មោះហ្គេន វីល្លីម ប្រាយអាន កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧០ នៅ រដ្ឋមីស៊ីស៊ីបពី សហរដ្ឋអាមេរិក ។
សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីធ្វើ កោសល្យវិច័យរួចមក នៅលើសពជនរង គ្រោះ មានស្នាមរបួស ត្រង់ក្បាលដែលត្រូវ ឃាតកវាយនឹងរបស់រឹង ហើយករណីឃាត កម្មនោះ ត្រូវបានសមត្ថកិច្ចសង្ស័យថា ជា រឿងគំនុំ មិនមែនជារឿងប្លន់នោះឡើយ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូបបាននិ យាយថា ជនរងគ្រោះគឺជាមុខសញ្ញាប្រព្រឹត្ដ បទល្មើសម្នាក់ ដែលសហរដ្ឋអាមេរិកតាម រយៈស្ថានទូតរបស់ខ្លួន សុំសហការជាមួយ សមត្ថកិច្ចកម្ពុជា ឱ្យតាមស្រាវ ជ្រាវផងដែរ៕