Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន អ៊ុយ ហេង ខួងគ្រឹះ ធ្វើឲ្យខូចខ្សែកាប្លិ៍ MV របស់ EDC ហើយគេចវេះ មិនទទួលខុសត្រូវ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនខួងគ្រឹះ អ៊ុយ ហេង ដែលបានបើកការដ្ឋានសាងសង់ នៅចំណុចដីឡូត៍មួយកន្លែងស្ថិតនៅផ្លូវលេខ ៣១៣ កែងផ្លូវលេខ ៦០៨ ភូមិ០៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានជីកដីធ្វើឲ្យដាច់ខ្សែកាប្លិ៍ អស់៣ខែ្ស ប្រវែង ០៥ម៉ែត្រ បណ្តាលឲ្យអត់អគ្គិសនីប្រើប្រាស់ រួចហើយ ព្យាមយាមគេចវេះ មិនទទួលខុសត្រូវ ខណៈបុគ្គលិករបស់អគ្គិសនីកម្ពុជា ចូលទៅសាកសួរ។

ហេតុការណ៍ធ្វើឲ្យដាច់ខ្សែកាប្លិ៍ក្រោមដី MV របស់អគ្គិសនីកម្ពុជា (EDC) បានកើតឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ អំឡុងពេលក្រុមហ៊ុន ខួងគ្រឹះខាងលើ សាងសង់ឲ្យសាលាវ៉េស្ទើន។

លោក ង៉ែត ឡាវី មន្រ្តី EDC បានមានប្រសាសន៍ថា បន្ទាប់ពីដឹងថាក្រុនហ៊ុន អ៊ុយ ហេង បានធ្វើឲ្យដាច់ខ្សែកាប្លិ៍ MV អស់៣ខ្សែហើយ EDC ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីឲ្យខាងក្រុមហ៊ុន ទូទាត់ការខូចខាតជាក់ស្តែង ប៉ុន្តែអស់រយៈពេលពីរថ្ងៃហើយ តំណាងក្រុមនៅតែមិន ព្រមចេញមុខទទួលខុសត្រូវ ដោយយកលេសថា ខាងតទឹកជាអ្នកធ្វើឲ្យខូច និងបានឲ្យអគ្គិសនីកម្ពុជា ចេញវិក្កយបត្រឲ្យក្រុមហ៊ុនមក ប៉ុន្តែ ខាងអគ្គិសនីកម្ពុជា ទាមទារឲ្យខាងក្រុមហ៊ុនខួងគ្រឹះនោះ ចេញមុខមកផ្តិតមេដៃ ទទួលខុសត្រូវជាមុនសិន។

បើតាមលោក ឡាវី តាមរយៈមេភូមិឈ្មោះ ភកិ្ត ក្រុមហ៊ុនខួងគ្រឹខាងលើនេះ មិនទាន់មានច្បាប់សាងសង់ត្រឹមត្រូវនោះទេ។ លោកបន្តថា ពាក់ព័ន្ធ នឹងការធ្វើឲ្យដាច់ខ្សែកាប្លិ៍ក្រោមដីនេះ ប្រសិនបើភាគីខាងក្រុមហ៊ុនខួងគ្រឹះខាងលើ នៅតែមិនព្រមចូលខ្លួនមកដោះស្រាយទៀត ខាងអគ្គិសនីកម្ពុជា នឹងចាត់វិធានការតាមលំដាប់លំដោយ ដែលឈានទៅដល់ការផ្អាកការសាងសង់តែម្តង ដោយហេតុថា ក្រុមហ៊ុនខាងលើគ្មានច្បាប់អនុញ្ញាត សាងសង់ និងមិនព្រមទូទាត់សំណង៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles