Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧកញ៉ា ថោង សារ៉ាត កាយដីលុប ប្រឡាយ រំលោភយក ទៅសង់ខុនដូ អាជ្ញាធរ ខណ្ឌសែនសុខ យកគ្រឿងចក្រទៅ កាយចេញ

$
0
0

ភ្នំពេញ ៖ ទំហំផ្ទៃដីជាង៣០ម៉ែត្រគុណ ១០ម៉ែត្រ នៃមាត់ប្រឡាយ ដែលមានតួនាទី យ៉ាងសំខាន់ ក្នុងការហូររំដោះទឹក ចេញពីទី តាំងជាច្រើន ចំនួន៣ខណ្ឌ រួមមានខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវ បានឧកញ៉ាថោង សារ៉ាត ប្រើអំណាចនិង លុយកាក់កាយដីចាក់លុប ក្នុងគោលបំណង រំលោភបំពានទាំងខុសច្បាប់ យកទៅសាង សង់បុរី ឬខុនដូរបស់ខ្លួន ដែលបញ្ហានេះ បើ សិនជាអាជ្ញាធរ ពុំមានវិធានការនោះទេ ច្បាស់ ជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាទីបំផុត ចំពោះ គ្រោះមហន្ដរាយទឹកជនលិចរាជធានីភ្នំពេញតែម្ដង ។

មូលហេតុដែលថា គ្រោះមហន្ដរាយទឹក ជនលិចរាជធានីភ្នំពេញ ដោយសារតែឧកញ៉ា ថោង សារ៉ាត កាយដីលុបចាក់ប្រឡាយ យ៉ាងដូច្នេះពីព្រោះ ប្រឡាយខាងលើ ដែល លាតសន្ធឹងតាំងពីព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ ហូរកាត់មកតំបន់អូរបែកក្អម ខណ្ឌ សែនសុខ បន្ដឆ្ពោះទៅ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រួចធ្លាក់នៅខណ្ឌដង្កោ  ពោល ជាកន្លែងរំដោះទឹក យ៉ាងសំខាន់ពីតំបន់មួយ ទៅមួយ នៅពេលដែលមានភ្លៀងធ្លាក់និង ទឹកជនលិចខ្លាំង ។

ប៉ុន្ដែឧកញ៉ាថោង សារ៉ាត ដែលត្រូវបានគេស្គាល់ថា ជាថៅកែរកស៊ី លក់ផ្ទះល្វែងផ្ទះវីឡានិងខុនដូនោះ មិនបាន គិតទាល់តែសោះ ចំពោះគ្រោះ មហន្ដរាយ ដែលនឹងធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជា ពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ និយាយជារួម និយាយ ដោយឡែក សម្រាប់ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរប្រឡាយមួយ ខ្សែដ៏វែងនេះ តាមរយៈការរំលោភបំពាន ដោយយកគ្រឿងចក្រទៅចាក់ដីកាយលុយ ផ្ទៃដីប្រឡាយ មួយនេះ មានទំហំ៣៣,៣ ម៉ែត្រ គុណ ១០ម៉ែត្រ ស្ថិតនៅដីឡូត៍មួយ កន្លែងគ្មានលេខ លើកំណាត់ផ្លូវលេខ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

ដោយមើលឃើញពីការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរបែបនេះ កន្លងទៅអាជ្ញាធរខណ្ឌ សែនសុខ បានធ្លាប់កោះហៅឧកញ៉ាថោង សារ៉ាត ទៅជួបដោះស្រាយ និងប្រាប់ឱ្យកាយ ដីពីមាត់ប្រឡាយមកវិញដូចដើម ចៀសវាង ការរាំងស្ទះការបង្ហូរទឹក ពីតំបន់មួយ ទៅតំបន់ មួយ ប៉ុន្ដែបើទោះបីអាជ្ញាធរខណ្ឌសែនសុខ បានប្រើសិទ្ធិអំណាចរបស់ខ្លួនយ៉ាងដូច្នេះ ប៉ុន្ដែនៅតែមិនអាចធ្វើឧកញ៉ា ដែលមានឥទ្ធិពល និងមានទ្រព្យសម្បត្ដិរូបនេះ ធ្វើតាមនោះ ឡើយ ផ្ទុយទៅវិញមានតែផ្គើននិងអាជ្ញាធរ ថែមទៀត រហូតដល់បង្កើនសកម្ម ភាពយក គ្រឿងចក្រទៅកាយដីបិទមុខប្រឡាយ ក្នុង គោលបំណងកេងចំណេញផ្ទៃដីទាំងនេះ ទុក សាងសង់ខុនដូ ឬផ្ទះល្វែងសម្រាប់ផល ប្រយោជន៍អាជីវកម្មរបស់ខ្លួនធ្វើព្រងើយ ។

ដោយឃើញពីសកម្មភាពល្មើសច្បាប់បែបនេះ និងបើទោះបីទុកពេលពីរថ្ងៃ ឱ្យឧកញ៉ាថោង សារ៉ាត កាយដីចេញពីមាត់ ប្រឡាយវិញនោះ នៅតែមិនព្រម ធ្វើអាជ្ញាធរខណ្ឌសែនសុខ ដែលមានបញ្ជាយ៉ាងម៉ឺនម៉ាត់ពីអភិបាលខណ្ឌ លោកលី សាវ៉េត បានឱ្យអាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធ យកគ្រឿងចក្រទៅជីកកាយ បើកមុខប្រឡាយដូចដើមវិញ កាលពីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅដីឡូត៍ គ្មានលេខមួយកន្លែង ជាកម្មសិទ្ធរបស់ឧកញ៉ា រូបនេះ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជាក់ស្ដែងអភិបាលរងខណ្ឌសែនសុខ លោកទៀវ សំអឿន បានដឹកនាំកម្លាំងសមត្ថ កិច្ចចម្រុះ ទាំងនគរបាលនិងអាវុធហត្ថ ព្រម ទាំងអាជ្ញាធរមូលដ្ឋានចុះទៅកាន់ទីនោះ ដើម្បីជីកកាយដី បើកមុខប្រឡាយឡើងវិញ  ទុកឱ្យការបង្ហូរទឹកដែល ចេញតាំងពីព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ អាចហូរបានជា ធម្មតា ឆ្ពោះទៅគោលដៅចុងក្រោយគឺនៅ ខណ្ឌដង្កោ ។

ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅកន្លែង កើតហេតុ អភិបាលរងខណ្ឌសែនសុខ លោក ទៀវ សំអឿន បានលើកឡើងពីផល ប្រយោជន៍ និងតួនាទីយ៉ាងសំខាន់ ចំពោះប្រឡាយមួយ ខ្សែនេះ ដែលជួយរំដោះទឹកពីខណ្ឌមួយទៅ ខណ្ឌមួយ ដូច្នេះអាជ្ញាធរនិងមានចំណាត់ការ យ៉ាងម៉ឺងម៉ាត់ មិនឱ្យមានសកម្មភាពណា មួយ ជីកដីលុយប្រឡាយបាននោះឡើយ ។

ប្រជាពលរដ្ឋជាច្រើននាក់ ដែលមានទីលំ នៅជាប់ប្រឡាយមួយខ្សែនេះ បានសំដែងការ សាទរយ៉ាងខ្លាំង ចំពោះចំណាត់ការ ភ្លាមៗ របស់អាជ្ញាធរខណ្ឌសែនសុខ ប៉ុន្ដែមានជំនឿ ថា បញ្ហានេះ និងមិនកើតឡើងសារជាថ្មី នោះទេ ក្រោយពេលដែល អាជ្ញាធរ ត្រឡប់ ទៅវិញនោះ ។

ជុំវិញសកម្មភាពការជីកដីលុកប្រឡាយ បង្ហូទឹកឆ្លងកាត់ខណ្ឌទាំង៣ខាងលើនេះ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់ អាច សុំ ការបកស្រាយណាមួយពីឧកញ៉ាថោង សារ៉ាត បាននៅឡើយទេ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>