Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមសន្ដិសុខ និង ប្រជាការពារភូមិខណ្ឌ ដូនពេញ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យកាល់ ម៉ែត

$
0
0

ភ្នំពេញ ៖ ក្រុមសន្ដិសុខនិងប្រជាការពារ ភូមិរបស់ខណ្ឌដូនពេញ ទាំង៣៥នាក់ ក្នុង នោះរបួសធ្ងន់ ២២នាក់ កំពុងបន្ដសម្រាក ព្យាបាលនិង ជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត យ៉ាងយកចិត្ដទុកដាក់បំផុតពីសំណាក់ ក្រុមគ្រូពេទ្យ ក្រោយពីពួកគេបានរងនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីដំបង ដុំថ្ម របស់ក្រុមយុវជន ដែលដឹកនាំដោយតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ កាលពីព្រឹកមិញ នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ។

អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីពាក់ព័ន្ធបានចុះ ទៅពិនិត្យមើលស្ថានភាពរបួស របស់ជន រងគ្រោះទាំង ៣៥នាក់ ដែលកំពុងជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ មិនទាន់មានជនរង គ្រោះណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ ប៉ុន្ដែក្នុងចំណោមជនរងគ្រោះដែលរងរបួស ធ្ងន់២២នាក់ មានជនរងគ្រោះពីរនាក់ ដែល របួសធ្ងន់ជាងគេនៅលើក្បាល ។

រីឯតំណាង រាស្ដ្រទាំង៣នាក់ របស់គណបក្សប្រឆាំងមិន ទាន់ត្រូវបានដឹងថា អាជ្ញាធរនិងសមត្ថកិច្ច ចាត់ការយ៉ាងណានោះទេ ខណៈដែលពួកគេ ស្ថិតក្រោមការសួរនាំបន្ដទៀត នៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>