ភ្នំពេញ ៖ រថយន្ដកុងតឺន័រ របស់កំពង់ផែ ស្វយ័តក្រុងភ្នំពេញ បានក្រឡាប់ធ្លាក់ផ្លូវ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវព្រៃស នៅក្បែរទីស្នាក់ការ ប៉ុស្ដិ៍រដ្ឋបាលព្រៃស ខណ្ឌដង្កោ ប៉ុន្ដែមិន បណ្ដាលឱ្យរងរបួសនរណាម្នាក់នោះឡើយ ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ នេះ សង្ស័យអ្នកបើករថយន្ដងងុយដេក ប៉ុន្ដែដោយសារតែមិនរំខានដល់ទ្រព្យសម្បត្ដិរដ្ឋឬឯកជននោះ ទើបសមត្ថកិច្ចបានឱ្យភាគីខាងកំពង់ផែ យករថយន្ដមកស្ទូចចេញ។