Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការកោះហៅ លោកកឹម សុខា ចូល ទៅបំភ្លឺនៅថ្ងៃទី២៥ ខែកក្កដា

$
0
0

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចូលទៅបំភ្លឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ដើម្បីបញ្ជាក់ ក្នុងនាមខ្លួនជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ។

យោងតាមដីកាកោះហៅ របស់ចៅក្រម ស៊ើបសួរកែវ មុនី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញឈ្មោះកឹម សុខា អាយុ៦១ឆ្នាំ ជាអ្នកទទួលខុសត្រូវ ក្នុងនាមជាមេដឹកនាំគណបក្សសង្គ្រោះជាតិ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឱ្យចូលទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលា ម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤។

ការចេញដីកាកោះហៅរបស់សាលារាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងក្រោយពីបេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ពាក់ព័ន្ធការដឹកនាំក្រុមបាតុករទៅកាន់ទីលានប្រជាធិបតេយ្យ នាំឱ្យមានការប៉ះទង្គិច បណ្ដាលឱ្យក្រុមសន្ដិសុខ សណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ជិត៤០នាក់រងរបួសធ្ងន់ស្រាល ។

ជាមួយគ្នានេះក្រៅពីការចាប់ឃុំខ្លួន បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតទាំង៥នាក់ ក៏មានបេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតពីរនាក់ផ្សេងទៀតដែរ ដែលត្រូវតុលាការកោះហៅឱ្យចូលខ្លួន រួមមាន លោកឡុង រី តំណាងរាស្ដ្រជាប់ឆ្នោត មណ្ឌលបន្ទាយមានជ័យ និងលោកនុត រំដួល តំណាងរាស្ដ្រជាប់ឆ្នោតមណ្ឌលស្វាយរៀង។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>