ភ្នំពេញៈ ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ទទួលបានផ្លូវបេតុងឆ្អឹងដែក ១ខ្សែ ដែលបានរៀប ចំធ្វើពិធីបើកការដ្ឋាន ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ តំណាងឲ្យលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញ ជុំវិញ ការិយាល័យខណ្ឌ រួមនឹងចៅសង្កាត់ មេភូមិ ប្រជាពលរដ្ឋជាច្រើនផងដែរ ។
ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
លោក ឃឹម ស៊ុនសូដា បានមានប្រសាសន៍ថា ផ្លូវបេតុងឆ្អឹងដែកនេះ មានប្រវែង៣៥០ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដែលជាប្រាក់បដិភាគ របស់ប្រជាពលរដ្ខមានចំនួន ២៩៨៨០០០រៀល និងប្រាក់វិភាជរបស់រាជ រដ្ឋាភិបាលចំនួន ៩៩៦០០០រៀល សរុបទាំងអស់ចំនួន ៩៨១៧៥០០០រៀល ។
លោកបានបន្តថា ដោយសារតែប្រទេសជាតិយើង មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ កំណើនយានយន្ត ក៏ បានកើនឡើងផងដែរ ហើយផ្លូវថ្នល់ដែលជាបណ្តាញទំនាក់ទំនងគ្នា ពីតំបន់មួយទៅតំបន់មួយទៀត ក៏ បានកើតឡើងជាច្រើនផងដែរ ។ ដូចជានៅពេលនេះ យើងបានចូលរួមបើកការដ្ឋានស្ថាបនា ផ្លូវបេតុង មួយខ្សែទៀត នៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់ ដើម្បីសម្រួលការធ្វើចរាចរណ៍ និងដឹក ផលកសិកម្ម ទោះបីផ្លូវនេះវាមិនវែងមែន ប៉ុន្តែវាបានជួយសម្រួលការធ្វើដំណើររបស់ បងប្អូនប្រជាពល រដ្ឋ នៅក្នុងមូលដ្ឋាននេះបានជាច្រើនផងដែរ ។
លោកបានបន្តថា ចំពោះក្រុមហ៊ុនដែលដេញថ្លៃបានស្ថាបនាផ្លូវនេះ សូមឲ្យគោរពទៅតាម ការណែនាំ របស់អាជ្ញាធរ ធ្វើយ៉ាងណាឲ្យរួចរាល់ទៅតាមការកំណត់ និងមានគុណភាពខ្ពស់ ហើយទន្ទឹមនឹងនោះ ដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹងដងផ្លូវ កំពុងស្ថាបនា សូម ឲ្យជួយចូលរួមជាមួយក្រុមហ៊ុន និងលះបង់ដីចំណីផ្លូវ ដើម្បីសម្រួលដល់ក្រុមហ៊ុនឲ្យស្ថាបនាបានដោយ រលូន និងសូមឲ្យជួយថែរក្សាសមិទ្ធផលនេះ បានគង់វង្សយូរអង្វែង ។
តំណាងក្រុមហ៊ុនបានឡើងប្តេជ្ញាចិត្តថា និងគោរពទៅតាមការណែនាំ របស់អាជ្ញាធរទាំងស្តង់ដា និងការ កំណត់ ឬក៏អាចហើយមុនកំណត់ ។ ប៉ុន្ដែវាបានរួមចំណែក ជួយបំពេញតម្រូវការ ជូនបងប្អូននៅក្នុង មូលដ្ឋានផ្ទាល់ ។ ការស្ថាបនារបស់អាជ្ញាធរ គឺគេធ្វើឡើង តាមធនធានដែលមាន ពោលគឺមានលុយ ប៉ុន្មានយើងធ្វើប៉ុណ្ណោះតាមលក្ខណៈជាតំណាក់កាលៗ ។
លោកបានណែនាំ ដល់ប្រជាពលរដ្ខនៅក្នុងមូលដ្ឋាន ដែលមានផ្លូវត្រូវស្ថាបនា ឲ្យចេះមានការយោគ យល់គ្នាទៅវិញទៅមក ទាំងតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋអ្នកទទួលផល ដើម្បីឲ្យដំណើរការ ស្ថាបនានេះ ប្រកបដោយភាពរលូន និងឆាប់រួចរាល់តាមផែនការកំណត់ ៕