Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ នៅទីរួម ខេត្ដកោះកុង ស្នើសុំឱ្យ ប្រធានមន្ទីរ សាធារណការ ជួយពិនិត្យមើល ផ្លូវទៅ បឹងឃុនឆាង

$
0
0

កោះកុង ៖ ប្រជាពលរដ្ឋ នៅទីរួម ខេត្ដកោះកុង ដែលបាន ធ្វើដំណើរ ឆ្លងកាត់ ផ្លូវមួយខ្សែ ស្ថិតនៅខាងកើត ស្ដូបឆ្ពោះទៅ ភូមិបឹងឃុនឆាង ក្រុងខេមរភូមិន្ទ ដែលផ្លូវមួយខ្សែនេះ នឹងមានគោលដៅ រហូតដល់វារីអគ្គីសនី ឬស្សីជ្រុំឯណោះ មានសភាពខូចខាត ស្ទើរទាំងស្រុងនោះ បានស្នើសុំដល់ប្រធានសាធារណការ និងដឹកជញ្ជូន ជួយពិនិត្យមើលផង។

ផ្លូវមួយនេះ មានប្រវែងប្រហែលជាង៣០០ម៉ែត្រ តែប៉ុណោ្ណះ ដែលធ្វើឱ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ រាល់ថ្ងៃមិនថា ថ្ងៃឬយប់នោះទេ ។ ប្រជាពលរដ្ឋ រស់នៅបឹងឃុនឆាង ដែលហៅថា ភូមិថ្មី និងប្រជាពលរដ្ឋ នៅក្នុងទីរួមខេត្ដ គ្រប់មជ្ឈដ្ឋាន បាននិយាយប្រាប់ មជ្ឆលណ្ឌលព័ត៌មានដើមអម្ពិល ដោយរិៈគន់ថា លោក លី សារ៉េត ប្រធានមន្ទីរ សាធារណការ ខេត្ដកោះកុង រាល់ថ្ងៃ មិនបានជួយពិនិត្យ មើលផ្លូវមួយខ្សែ នេះទេ ហើយរាល់ថ្ងៃ ខូចស្ទើរទាំងស្រុង ដែលប្រវែង ប្រហែលជា៣០០ម៉ែត្រតែប៉ុណ្ណោះ ប្រៀបដូចរុនបាយខុមអញ្ជឹង ។

ហើយបើការធ្វើដំណើរ របស់ប្រជាពលរដ្ឋវិញ ពិបាកណាស់ក្នុងការធ្វើដំណើរ ជាពិសេសស្រ្តីមានផ្ទៃពោះ ។ ប្រភពដដែល បានបន្ដថា ផ្លូវនេះក៏មាន សារៈសំខាន់ណាស់ដែរ ទី១ មានវត្ដ នៅក្នុងភូមិនេះ ធំជាងគេក្នុងខេត្ដ ។ ទី២ មានទីបញ្ជារការសឹងរងកោះកុង។ ទី៣មានវារីអគ្គីសនី ឬស្សីជ្រុំ ក្នុងការដឹក សម្ភារៈឡើង ។ បើមានសារៈសំខាន់ ដូច្នេះចុះហេតុអ្វីក៏ លោក លី សារ៉េត មិនយកភ្នែកមើលសោះ ទុកឱ្យខូចខាតរាប់ឆ្នាំ មកហើយ ។

ប្រជាពលរដ្ឋបានបន្ដថា  សូមឱ្យលោក ជិះរថយន្ដមកមើលផ្ទាល់ នឹងភ្នែកផង កុំចាំតែកូនចៅ រាយការណ៍ កូនចៅ មិនដែលរាយការ ណ៍ នូវអ្វីអាក្រក់នោះទេ គឺល្អតែរហូតនឹង ហើយបើតាមការឃ្លាំមើល របស់ពួកគាត់មិនដែលឃើញមុខ មន្ដ្រីណាទៅមើទេ រាល់ថ្ងៃនឹង ចងអ្នកណាពិបាក អីពិបាកទៅឱ្យតែលោកបានស្រួល និងមានរបាយការណ៍ ទៅថ្នាក់លើទៅ បានហើយ។

ប្រជាពលរដ្ឋនៅ ក្នុងទីរួមខេត្ដក៏បានរិៈគន់ចំៗ ថា នៅគ្រប់បណ្ដាផ្លូវ នៅក្រុងខេមរៈភូមិន្ទ ស្ទើរទាំងអស់ខ្លះ ពុំមានដាក់ប្រព័ន្ធលូទេ ទុកឱ្យ ទឹកហូរលើផ្លូវពេញខ្លះ ដក់ទឹកជាប់មិនហូរ ទៅណាព្រោះវាគ្មាន បណ្ដាយហូរចេញ ។ ប្រជាពលរដ្ឋទាំងនោះ បាននិយាយថា បើមុនធ្វើផ្លូវត្រូវ ពិចារណារឿងលូសិន ទានព្រោះប្រព័ន្ធលូ នេះវាសំខាន់ ក្នុងការបញ្ជៀស ទឹកចេញហើយផ្លូវ នៅល្អបានយូរទៀតផង ពីព្រោះនៅក្នុងទីរួមខេត្ដកោះកុង វាជាប់នឹងសមុទ្រវាងាយ ហូរបានលឿន។ ហើយលោកគួរតែចុះស្ដាលូរ ផងវាមានដីល្បាប់ស្ទើរ ពេញលូហើយ ។

ការសំណូមពរ របស់ប្រជាពលរដ្ឋសូមឱ្យ អាជ្ញាធរខេត្ដ មានវិធានក្ដៅ ទៅលើមន្ទីរសាធារណៈការណ៍ និងស្ថាប័ន ដែលពាក់ព័ន្ធផង កុំឱ្យចេះតែមាន របាយណ៍ល្អច្រើនពេក ទៅថ្នាក់លើ ហើយសូមអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ចុះមើលផ្ទាល់ៗផង ពីព្រោះបើរដូវភ្លៀវវាពិបាក ណាស់បើរដូវប្រាំង វាគ្រាន់បើបន្ដិច៕


Viewing all articles
Browse latest Browse all 8042

Trending Articles