Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រវត្តិ​ នៃការហោះហើរ និង តួទាំងមូល របស់យន្តហោះ MH17 គឺល្អឥតខ្ជោះ

$
0
0

កូឡាឡាំពួរ៖ អាកាសចរណ៍ម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា នេះថា យន្តហោះប្រភេទ B777-200 ត្រូវបានចុះបញ្ជី បញ្ជាក់ភាពមំាទាំបំផុត លេខ 9M-MRD ដែលប្រតិបត្តិដោយជើងហោះហើរ ម៉ាឡេស៊ី MH17 កាលពីថ្ងៃទី១៧ ម្សិលមិញនេះ ត្រូវបានគេពិនិត្យពីសុវត្ថិភាព និង ប្រវត្តិរូបល្អឥតខ្ចោះមុខការហោះហើរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា អាកាសយាន្តដ្ឋាន កូឡាឡាំពួរ KLIA ដែលទទួល បន្ទុកគ្រប់គ្រងលើយន្តហោះ MH17 បានពិនិត្យសុវត្ថិភាព យ៉ាងប្រយ័ត្នប្រយែងបំផុតមុនការហោះហើរ ហើយវាពិតជាបញ្ជាក់ ថាមានសុវត្ថិភាពខ្ពស់។

យន្តហោះ MH17 ដែលបានធ្លាក់កាលពីម្សិលមិញនេះ ត្រូវបានផលិតដោយ ក្រុមហ៊ុនប៊ូអ៊ីង កាលពីខែកក្កដា ឆ្នាំ ១៩៩៧ រហូតមកដល់ពេលនេះ វាបានបំពេញបេសកកម្ម ១៧ឆ្នាំគត់ ដោយហោះហើរអស់រយៈពេល ៧៥.៣២២ម៉ោង ស្មើងនឹង ១១.៤៣៤ ជុំ។

យោងតាម សេចក្តីថ្លែងការណ៍ខាងលើនេះ បញ្ជាក់ទៀតថា ប្រព័ន្ធទំនាក់ទំនងរបស់យន្តហោះ គឺដំណើរការជាធម្មតា ហើយ ម៉ាស៊ីនដែលយន្តហោះប្រើប្រាស់ គឺផលិតដោយក្រុមហ៊ុន Rolls-Royce ប្រភេទ Trent-800 ។ ដោយឡែកកៅអីអ្នកដំណើរវិញ គឺមាន ២៨២ កន្លែង ហើយ ក្រោយពីការធ្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែននោះ មនុស្សជិះនៅលើនោះ ទាំងបុគ្គលិក និង អ្នកដំណើរសរុប ២៩៨ នាក់ បានស្លាប់ទាំងអស់៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles