ភ្នំពេញ៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤នេះ លោក គន់ គីម សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តឧត្តរមានជ័យ បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយ លោក ស ថាវី ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងក្រុមការងារ។
ក្នុងកិច្ចសំណាលនេះដែរ បន្ទាប់ពី លោក ស ថាវីបានមានមតិស្វាគមន៏ រូចមក លោក គន់ គីម បានធ្វើកាជំរុញដល់ក្រុម ការងារបក្សខេត្តទាំងអស់ សូមឲ្យមានការយកចិត្តទុកដាក់ការងារ ចុះពង្រឹងនិងអនុវត្តការងារ នៅតាមមូលដ្ឋានឲ្យបាន ញឹកញាប់ជាប្រចាំ ដើម្បីឲ្យលិទ្ឋផលការងាររបស់យើង ទទួលបានភាពជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខ៕