Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ ដកហូតម៉ាទឹកកក៤កញ្ចប់

0
0

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចែកចាយគ្រឿងញៀន ដោយដក ហូតថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន៤កញ្ចប់ ខណៈជនសង្ស័យរូបនេះ កំពុងឈរលក់ គ្រឿងញៀន នៅមុខផ្ទះ ច្រកផ្លូវឌឿងហែម ខាងក្រោយក្រុមហ៊ុន ទូរស័ព្ទ០១៣ តាមផ្លូវព្រះមុនីវង្ស ក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ។

លោក សេង វណ្ណះ នាយនគរបាលប៉ុស្តិ៍ សង្កាត់ផ្សារដើមថ្កូវ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំង នគរបាល របស់លោកចាប់ខ្លួនខាងលើនេះមាន ឈ្មោះ ឃឹម វ៉ន អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ ភូមិសង្កាត់ កើតហេតុខាងលើ។

លោក សេង វណ្ណះ បានបន្តទៀតថា ខណៈកម្លាំង នគរបាល របស់លោក កំពុងចុះល្បាតនោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ កំពុងឈរ ពេលនោះ ដោយមានការសង្ស័យ ក៏ធ្វើការឃាត់ខ្លួន ស្រាប់តែប្រទះឃើញ ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់ និងលុយមួួយចំនួន នៅក្នុងកាបូបខ្មៅ ។ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាល ផ្សារដើមថ្កូវ ដើម្បីចាត់ការបន្តទៀត។

បើតាមលោក សេង វណ្ណះ កម្លាំងនគរបាលរបស់លោក ដែលទទួលបានការណែនាំ ពីអធិការនគរបាលខណ្ឌ លោក យិន សាន តែងតែចុះល្បាតតាម ភូមិសាស្រ្ត ជាពិសេស តំបន់ស្មុគស្មាញ ខាងក្រោយក្រុមហ៊ុនទូរស័ព្ទ QB ដើម្បីតាមឃ្លាំមើល និងចាប់មុខសញ្ញា ចែកចាយគ្រឿងញៀន ។

លោកថា នៅពេលខ្លះ ប្រជាពលរដ្ឋ នៅតំបន់នោះ បានរាយការណ៍ជូនមន្រ្តី នគរបាល របស់លោក នៅពេលប្រទះឃើញមុខសញ្ញាប្លែក ហើយកម្លាំងនគរបាល បានចុះទៅភ្លាម មិនថាពេលណានោះទេដើម្បីទប់ស្កាត់បទល្មើសទាំងនេះ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images