ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅតាមផ្លូវជាតិ លេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជិតក្រុមហ៊ុន ម៉ែន សារុន នៅវេលាម៉ោង ប្រមាណ ៩៖៥០នាទី យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ដោយរថយន្ត កុងតឺន័រមួយគ្រឿង បានបុកម៉ូតូ បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយអាចមានអ្នករង របួសផងដែរ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើករថយន្ត កុងតឺន័រ បានរត់គេចខ្លួនបាត់ ដោយបន្សល់ រថយន្តទុកនៅកន្លែងកើតហេតុ ។
លោក សែម គន្ធា នាយរងការិយាល័យ ចរាចរផ្លូវគោក បានថ្លែងឲ្យដឹងថា ពិតជាមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមែន ហើយលោកបានឲ្យ កម្លាំងនគរបាលជំនាញចុះទៅកាន់ កន្លែងកើតហេតុហើយ ដើម្បីធ្វើការវាស់វែង៕