Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សន្និបាតក្រុមប្រឹក្សា ជាតិលើកទី១ របស់គណបក្ស សង្រ្គោះជាតិ បានចាប់ផ្តើមជាមួយ អ្នកចូលរួមយ៉ាងច្រើនកុះករ

$
0
0

ភ្នំពេញ៖ ដូចការគ្រោងទុកសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមហើយនា ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ នៅលើសួនច្បារមុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយ មានការអញ្ជើញចូលរួម ពីសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ យ៉ាងច្រើន កុះករ ដោយមានការជួយថែរក្សាការពារសន្តិសុខពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចថែមទៀតផង។

នៅវេលាម៉ោង ៨ និង២៤នាទីព្រឹកថ្ងៃអាទិត្យ នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និងអនុប្រធាន គណបក្សសង្រ្គោះជាតិ បានអញ្ជើញដល់វេទិកា ដោយមានការទះដៃសាទរ និង ស្វាគមន៍យ៉ាងកងរំពងពី សំណាក់អ្នកចូលរួម។

តាមការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិលោក យឹម សុវណ្ណ កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ បានឲ្យដឹងថា សន្និបាតក្រុមប្រឹក្សាជាតិលើកទី១នេះ នឹងមានអ្នកចូលរួមប្រមាណជា ៥.០០០នាក់។

សន្និបាតក្រុមប្រឹក្សាថ្នាក់ជាតិលើកដំបូង ដែលធ្វើឡើងនៅក្រោយកិច្ចចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជានេះ គឺក្នុងបំណងបង្ហាញស្ថានការណ៍នយោបាយនៅកម្ពុជា ដែលកំពុងវិវឌ្ឍន៍ទៅដោយភាព ល្អប្រសើរនាពេលចុងក្រោយនេះ ក៏ដូចជាបង្ហាញពីលទ្ធផល នៃកិច្ចចរចាទៅកាន់សមាជិក សមាជិកា និងអ្នកគាំ ទ្ររបស់ខ្លួន និងបង្ហាញពីជំហររបស់បក្សនៅពេលដែលខ្លួនដើរចូលរដ្ឋសភាផងដែរ។

សន្និបាតក្រុមប្រឹក្សាថ្នាក់ជាតិរបស់គណបក្សសង្រ្គោះជាតិ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងជាពិសេសក្នុងការ បង្ហាញជំហរ និងហេតុផលជាច្រើនទៀត នាំឲ្យខ្លួនព្រមចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួន ជាពិសេសគឺក្រុមយុវជន ដែលបានសម្តែងការខឹងសម្បា និងរិះគន់យ៉ាង ចាស់ដៃទៅលើជំហរដឹកនាំរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ដោយចោទថា បានបោកឆន្ទៈអ្នកគាំទ្រ។

ជាការកត់សម្គាល់នៅក្នុងសន្និបាតរបស់គណបក្សសង្រ្គោះជាតិ គឺមិនបានឮការចាក់ចម្រៀងជាតិនិយម ក៏ដូចជា សារនយោបាយវាយប្រហារទៅលើគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ដូចគ្រាពួកគេធ្វើបាតុកម្ម ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតនាពេលកន្លងមកនោះទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>