Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋសភាប្រកាស ទទួលស្គាល់ សុពលភាព របស់លោក សម រង្ស៊ី ជាសមាជិករដ្ឋសភា នីតិកាលទី៥

$
0
0

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានក្លាយជាសមាជិក រដ្ឋសភានីតិកាលទី៥ មុនសមាជិក  សមាជិការបស់ខ្លួន ៥៤រូបផ្សេងទៀត បន្ទាប់ពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតទទួល ស្គាល់ជាឯកច្ឆន្ទ នាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ។

រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ បានបើកកិច្ចប្រជុំពេញអង្គ របស់ខ្លួន ដើម្បីប្រកាសសុពលភាព នៃអាណត្តិ របស់លោក  សម រង្ស៊ី ជាសមាជិករដ្ឋសភានីតិកាលទី៥ ស្ថិតក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង  សមាជិក សមាជិកា នៃរដ្ឋសភាមកពីគណបក្ស ប្រជាជនកម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន ផងដែរ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣កន្លងទៅ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ .ជ.ប)លុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ដោយសារតែរូបលោក មានពិរុទ្ធក្រោមបទចោទ ដកបង្គោលតម្រុយព្រំដែន  និង ផ្សព្វផ្សាយឯកសារមិនពិត។

លោក សម រង្ស៊ី ត្រូវបាន គ.ជ.ប បញ្ចូលឈ្មោះទៅក្នុងបញ្ជីបោះឆ្នោតឡើងវិញនាពេលថ្មីៗនេះ ជាតំណាងរាស្រ្ត  មណ្ឌលខេត្តកំពង់ចាម ជំនួសលោក គួយ ប៊ុនរឿន។ ការប្រគល់សុពល ភាពជូនលោក សម រង្ស៊ី ត្រូវបានធ្វើឡើង  ភ្លាមៗក្រោយពីកិច្ចចរចា លើវិបត្តិនយោបាយ ត្រូវបានបញ្ចប់កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនេះ ក្រោមការ ដឹកនាំ របស់សម្តេចតេ ជោ ហ៊ុន សែន និង លោក សម រង្ស៊ី៕


Viewing all articles
Browse latest Browse all 8042

Trending Articles