ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ផ្កាយ៣ កែវ សាមួន មេបញ្ជាការភូមិភាគ៣ នៃកង យោធពលខេមរភូមិន្ទ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២កន្លង ទៅនេះ ដោយរោគាពាធ ក្នុងជន្មាយុជិត៦០ឆ្នាំ។
សពលោកឧត្ដមសេនីយ៍ កែវ សាមួន ត្រូវ បានសាច់ញាតិនិងក្រុមគ្រួសារតម្កល់ ទុករៀបចំធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅជិតផ្សារទួលទំពូង ខណ្ឌចំការមន។
យោងតាម ប្រភពព័ត៌មានបានឱ្យដឹងថា សពលោកឧត្ដមសេនីយ៍ឯក កែវ សាមួន និងត្រូវក្រុមគ្រួសារ ដង្ហែទៅបូជានៅវត្ដទួលទំពូង នាថ្ងៃព្រហស្បតិ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២នេះ។
គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ កែវ សាមួន ត្រូវបានគេដឹងថា ជាមន្ដ្រីយោធា ជើងចាស់និងបានតស៊ូបម្រើ ប្រទេសជាតិ អស់ជាច្រើនឆ្នាំមកហើយ ។បើតាមប្រភពព័ត៌មាន នាយឧត្ដមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក និងប្រទានភ្លើងបូជាសពនៅវត្ដទួលទំពូង។
ការបាត់បង់ឧត្ដម សេនីយ៍មេបញ្ជាការ ភូមិភាគ៣ខាងលើនេះ គឺជាការបាត់បង់ធនធានថ្នាក់ដឹកនាំក្នុងជួរកងយោធពលខេមរភូមិន្ទមួយដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕